Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវសាច់ ជំនួស​អ្នកដំណើរ! តៃកុង​ឡាន​តួ​រីស ខំប្រឹង​បើក​វ៉ា​គ្មាន​ស្គាល់​ឆ្វេង​ស្តាំ មានអី ប៉ះចំ​តុង​តឺន័​រ លទ្ធផល​គឺថា… (វីដេអូ)

នេះជាខណៈពេលមួយដ៏ហួសចិត្ត និងគួរឲ្យស្រៀវសាច់ជំនួសអ្នកដំណើរខ្លាំងណាស់ គ្រាដែលឡានតួរីសមួយគ្រឿង ដោយមិនដឹងថា តៃកុងស្រវឹង ឬយ៉ាងណានោះទេ បានបើកវ៉ាស្តាំគេឯង ប៉ុន្តែ ទីបំផុត ប៉ះចំនឹងកុងតឺន័រ មិនឲ្យវ៉ាមិនរួច បោលធ្លាក់ផ្លូវខ្លួនឯងតែម្តង។

តាមរយៈវីដេអូដែលត្រូវបានចែករំលែកថ្មីៗនេះ បានបង្ហាញឲ្យឃើញថា នៅមុនពេលកើតហេតុដ៏មហាហួសថ្លែងនេះ គឺបានឃើញរថយន្តកុងតឺន័រ កំពុងបើកបរស្របទិសក្នុងល្បឿនមធ្យម ប៉ុន្តែ បន្ទាប់មក ក៏ស្រាប់តែមានរថយន្តតួរីស១គ្រឿង បានបើកមកពីក្រោយ វ៉ាស្តាំរថយន្តបំពាក់កាមេរ៉ា ក្នុងល្បឿនយ៉ាងលឿន ប៉ុន្តែ ដោយសារចង់បន្តវ៉ាស្តាំកុងតឺន័រខាងមុខ តែទៅមិនរួច ហើយស្របពេលនោះ ក៏វាក់នឹងបង្គោលថ្ម២ដើម បួងចង្កូតធ្លាក់ផ្លូវតែម្តង។

តែទោះយ៉ាងណា នៅក្នុងហេតុការណ៍នេះ ប្រភពពុំបានបញ្ជាក់ពីទីកន្លែងកើតហេតុឲ្យដឹងនោះទេ តែគេសង្ឃឹមថា ពុំមានអ្នកដំណើរណាម្នាក់រងរបួសទៅចុះ នៅក្នុងករណីតៃកុងបើកឡានតាណើបៗបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×