Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ៖ គ្មានប្រទេសណាមួយ មានកម្មសិទ្ធិផ្តាច់មុខ លើលក្ខណៈវិនិច្ឆ័យ នៃលទ្ធិប្រជាធិបតេយ្យនោះទេ

ភ្នំពេញ​ ​៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា គ្មានប្រទេសណាមួយមានកម្មសិទ្ធិផ្តាច់មុខ លើលក្ខណៈវិនិច្ឆ័យ នៃលទ្ធិប្រជាធិបតេយ្យនោះទេ ហើយក៏មិនអាចកម្រិតសិទ្ធិរបស់ប្រជាជន ក្នុងការស្វែងរកនិងការជ្រើសរើសគំរូប្រជាធិបតេយ្យនោះដែរ។ ដូចសុភាសិតមួយនិយាយថា មានតែអ្នកពាក់ស្បែកជើងទេ ទើបដឹងថាស្បែកជើងនោះត្រូវជើងគេឬអត់។ ការវិនិច្ឆ័យថាតើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ គួរធ្វើឡើងដោយប្រជាជននៃប្រទេសនោះ មិនមែនដោយមនុស្សមួយក្តាប់តូចណានោះទេ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាលើកទី២ ស្តីពីការផ្លាស់ប្តូរនិងការស្វែងយល់ពីអារ្យធម៌រវាងគ្នា ដោយមានការចូលរួមពីសំណាក់អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន អនុប្រធានសភាតំណាងប្រជាជនចិន រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រួមទាំងភាគីពាក់ព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា លក្ខណៈពិសេសនៃអារ្យធម៌មិនខុសគ្នាពីលក្ខណៈពិសេសនៃប្រជាធិបតេយ្យនោះទេ។ ក្នុងពិភពលោកយើងនេះ អារ្យធម៌មានលក្ខណៈសម្បូរបែបនិងពិពិធភាព ហើយប្រជាធិបតេយ្យក៏ដូច្នោះដែរ។ ប្រជាធិបតេយ្យមិនមែនជាផលិតផលដែលមានគំរូឬរូបសណ្ឋានតែមួយសម្រាប់ប្រទេសនានាជុំវិញពិភពលោកនោះទេ។ មានវិធីជាច្រើនដើម្បីធ្វើឱ្យប្រជាធិបតេយ្យទទួលជោគជ័យ ហើយមិនអាចមានគំរូប្រជាធិបតេយ្យណាមួយ ដែលអាចយកទៅអនុវត្តនៅគ្រប់ប្រទេសបាននោះទេ។ ប្រទេសនានាមានប្រវត្តិសាស្ត្រ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ ប្រពៃណី និងលក្ខខណ្ឌជាតិដោយឡែកៗរបស់ខ្លួន។ ដូច្នេះ ពួកគេគួរតែបង្កើតទម្រង់លទ្ធិប្រជាធិបតេយ្យ ដែលសមស្របបំផុត ស្របតាមលក្ខណៈនិងតថភាពរបស់ខ្លួន។ គ្មានប្រទេសណាមួយមានកម្មសិទ្ធិផ្តាច់មុខ លើលក្ខណៈវិនិច្ឆ័យនៃលទ្ធិប្រជាធិបតេយ្យនោះទេ ហើយក៏មិនអាចកម្រិតសិទ្ធិរបស់ប្រជាជន ក្នុងការស្វែងរកនិងការជ្រើសរើសគំរូប្រជាធិបតេយ្យនោះដែរ។ ដូចសុភាសិតមួយនិយាយថា មានតែអ្នកពាក់ស្បែកជើងទេ ទើបដឹងថាស្បែកជើងនោះត្រូវជើងគេឬអត់។ ការវិនិច្ឆ័យថាតើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ គួរធ្វើឡើងដោយប្រជាជននៃប្រទេសនោះ មិនមែនដោយមនុស្សមួយក្តាប់តូចណានោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានលើកឡើងពីទំនាក់ទំនងកម្ពុជា-ចិនថា ប្រទេសកម្ពុជានិងចិន មានប្រវត្តិទំនាក់ទំនងជាមួយគ្នា ជាយូរលង់ណាស់មកហើយ។ ប្រទេសទាំងពីរមានវប្បធម៌ និងអារ្យធម៌ស្រដៀងគ្នា ហើយចំពោះការប្រាស្រ័យទាក់ទងគ្នាដោយមេត្រីភាពរវាងប្រទេសទាំងពីរ មានប្រវត្តិជាង១០០០ឆ្នាំមកហើយ។ ចម្លាក់លើជញ្ជាំងប្រាសាទបាយ័ន បានបង្ហាញពីទិដ្ឋភាពដ៏រស់រវើក នៃការប្រាស្រ័យទាក់ទងគ្នារវាងពាណិជ្ជករចិន និងប្រជាជនកម្ពុជាកាលពីសម័យបុរាណ។ ចាប់តាំងពីឆ្នាំ១៩៥៨ មក ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ ដែលជានិច្ចកាល កម្ពុជានិងចិនតែងតែគាំទ្រគ្នាទៅវិញទៅមក ហើយមានកិច្ចសហការល្អ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×