Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន !!

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងខែមិនា ឆ្នាំ ២០២០។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ អ៊ុក សារ៉ាម ភេទប្រុស អាយុ ៣២ ។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទឈ្មោះ អ៊ុក សារ៉ាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ២៥ ខែ មីនា ឆ្នាំ ២០១១ កាត់ទោស ដាក់គុកកំណត់ ៧ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ១០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២០ នៅចំណុចខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីនចំនួន ១២ កញ្ចប់ ទម្ងន់ ២៤,១៥ ក្រាម , អាវុធកែច្នៃ ៣ ដើម ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×