Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ កម្ពុជា រែកអម្រែកដ៏ធ្ងន់ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា វិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ដំណោះស្រាយនេះ គឺត្រូវតែដឹកនាំដោយ ភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង។ ខណៈពេលដែលប្រទេសកម្ពុជា រែកអម្រែកដ៏ធ្ងន់មួយនេះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ អំពីបញ្ហាអាស៊ានបច្ចុប្បន្ន។

ការចេញផ្សាយព័ត៌មានផ្លូវការនៅទំព័រហ្វេសប៊ុក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា “យើងទាំងពីរ យល់ថា វិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ពិតណាស់ ដំណោះស្រាយនេះ គឺត្រូវតែដឹកនាំដោយភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង”។

បើតាម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងផងដែរថា “ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដំណើរការនេះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តចូលរួមជួយការងារនេះ ប្រកបដោយសុច្ឆន្ទៈ ខណៈដែលយើងខិតខំធ្វើយ៉ាងណា ឱ្យអាស៊ានបន្តបោះជំហានដើរទៅមុខ។ ខ្ញុំសូមថ្លែងអំណរគុណ ដល់ឯកឧត្តម និងការលើកទឹកចិត្ត ខណៈពេលដែលប្រទេសកម្ពុជា រែកអម្រែកដ៏ធ្ងន់មួយនេះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី