Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីជាងអ៊ុតសក់ម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង បន្សល់ទុកប្តីនិងកូនប្រុស ដោយពុំទាន់ដឹងពីមូលហេតុ

ភ្នំពេញ ÷ ស្រ្តីម្នាក់ជាជាងអ៊ុតសក់ម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយយកក្រមាច.ង.ក ជាប់នៅនឹងជណ្តើរក្នុងបន្ទប់ជួល ស.ម្លាប់ខ្លួនចោលប្តីនិងកូន បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពស្រ្តីរងគ្រោះខាងលើ មានឈ្មោះឡែម អែម ភេទស្រីអាយុ៣៩ឆ្នាំ មុខរបរ ជាងអ៊ុតសក់ មានស្រុកកំណើត នៅភូមិធំ ឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីបុរសត្រូវជាកូន មានឈ្មោះគ្រី លាន ភេទប្រុស អាយុ១៤ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ដោយរូបគាត់បានចេញពីបន្ទប់ទៅរៀននៅសាលាចិន បន្ទាប់មករូបគាត់បានចេញពីសាលារៀន ធ្វើដំណើរត្រឡប់មកបន្ទប់វិញ ធ្វើរដំណើរមកដល់មុខបន្ទប់ ស្រាប់តែឃើញបន្ទប់បិតទា្វរ ហើយនៅខាងក្នុងបិតភ្លើង ក្រោយមករូបគាត់ ក៏បើកទ្វារចូលទៅក្នុងបន្ទប់ ក៏ប្រទះឃើញម្តាយបានយកក្រម៉ា ច.ង.ក ជាប់នៅនឹងជណ្តើរស.ម្លាប់ខ្លួន ភ្លាមនោះដែររូបគេ បានលើកម្តាយចុះមកក្រោម និងស្ទាបដង្ហើម ឃើញថាម្តាយបានស្លា.ប់បាត់ទៅហើយ រួចតេទៅប្រាប់ឪពុក និងសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏ទំនាក់ទំនងទៅជំនាញកោសល្យវិច័យ ឲ្យចុះមកពិនិត្យទៅលើសពស្ត្រីខាងលើ ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញ បញ្ជាក់ថា ពិតជាស្លា.ប់ដោយសារច.ង.កស.ម្លាប់ខ្លួនឯងមែន បន្ទាប់មកក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត