Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆ.ក់ទៀតហើយ នៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យស្ត្រីម្នាក់ ដួលម៉ូតូរងរបួស

ភ្នំពេញ ៖ ស្ត្រីម្នាក់ខំដឹកអង្ករតាំងខេត្តកំពត យកមកផ្ញើកូននៅភ្នំពេញ ខណ:ជិះម៉ូតូដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានចោរឆ.ក់កាបូបរបស់គាត់ បណ្តាលឲ្យដួលម៉ូតូរងរបួសស្រាល ចំណែកលុយ៥០០០០០រៀល និងក្រវិលប្លាកទីនមួយគូរ និងខោអាវ២កំផ្លេ ត្រូវបានចោរឆ.ក់យកទៅបាត់ ដោយឡែកអង្ករដែលដឹកយកមកផ្ញើកូន កំពុបខ្ចាយពេញផ្លូវ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤០ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះអូង ស្រីពៅ អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិទន្លេនាម ឃុំសំឡាញ ស្រុកអង្គជ័យខេត្តកំពត បើយោងតាមសម្តីស្ត្រីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកZoomer X ចេញពីស្រុកកំណើតរបស់គាត់ ពីខេត្តកំពតដើម្បីមកលេងកូនរបស់គាត់ នៅទីក្រុងភ្នំពេញនៅម្តុំផ្សារឌុយម៉ិច ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំនុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្ស៊ី ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំផ្លាកលេខ បានជិះមកក្បែរគាត់ ហើយក៏បានធ្វើសកម្មភាពឆ.ក់យកកាបូបរបស់បណ្តាលឲ្យរូបគាត់ ដួលម៉ូតូរងរបួសស្រាល ចំណែកក្រុមចោរបានឆ.ក់យកកាបូបរបស់គាត់ ជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយពុំរំខានដល់សមត្ថកិច្ចនោះឡើយ។

គួររំលឹកផងដែរថា នៅភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ចំណុចមុខព្រលានយន្តហោះ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រុមចោរឆ.ក់តែងតែធ្វើសកម្មភាពឆ.ក់យកទ្រព្យសម្បត្តិប្រជាពករដ្ឋ អ្នកដំណើរស្ទើរតែរៀងរាល់ថ្ងៃ ហើយថ្មីៗកន្លងទៅនេះ ស្ត្រីម្នាក់ឈ្មោះ អ៊ុក កាន់និកាអាយុ៤១ឆ្នាំ ត្រូវក្រុមចោរឆ.ក់កាបូបលុយរបស់គាត់ បណ្តាលដួលម៉ូតូបាត់បង់ជីវិតចោលប្តីនិងកូនៗជាទីស្រឡាញ់ ទាំងក្តីអាឡោះអាល័យ ដោយសារតែក្រុមចោរឆ.ក់ខាងលើនេះ ពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងអាចស្រាវជ្រាវចាប់ខ្លួន ក្រុមចោរឆ.ក់ខាងលើនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ កុំឲ្យប្រជាពលរដ្ឋ និងអ្នកដំណើរមានការភ័យខ្លាច ជាមួយនិងក្រុមចោរឆ.ក់ខាងលើនេះជាបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×