Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនមួយមកវិនិយោគវិស័យ ដឹកជញ្ជូនជាមួយទុនជាង ១៣០០ លានដុល្លារ និងបង្កើតការងារ ជូនប្រជាពលរដ្ឋជាង៦០០កន្លែង

ភ្នំពេញ ៖ ក្រុមហ៊ុនមួយ ដែលមានទុនវិនិយោគ ១៣០០លានដុល្លារអាមេរិក និងបង្កើតការងារជាង៦០០កន្លែង នឹងមកវិនិយោគលើវិស័យដឹកជញ្ជូននិងភស្តុភារនៅកម្ពុជា។

ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យបង្កើតមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងទឹកដីខេត្តកំពត ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគចំនួន ១៣០០លានដុល្លារ ដើម្បីអភិវឌ្ឍលើវិស័យដឹកជញ្ជូននេះ។

CDC បានឱ្យដឹងថាៈគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ អាចបង្កើតការងារដល់ពលរដ្ឋបានជិត៦០០កន្លែង។

តាមរយៈគម្រោងអភិវឌ្ឍលើវិស័យដឹកជញ្ជូនរបស់ក្រុមហ៊ុននេះ គឺជាការរួមចំណែកមួយយ៉ាងធំ ក្នុងការសម្រួលដល់ថ្លៃ និងល្បឿននៃការដឹកជញ្ជូនរបស់កម្ពុជា ទាំងក្នុងនិងក្រៅស្រុក។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ នឹងត្រូវបានតភ្ជាប់យ៉ាងល្អប្រសើរ សម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញទំនិញនានា ជាពិសេសផលិតផលកសិកម្ម។

ការសាងសង់នូវមណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណងនេះ គឺជាការល្អប្រសើរមែនទែន សម្រាប់កម្ពុជា ហើយវានឹងជួយសម្រួល ទៅដល់វិស័យដឹកជញ្ជូនក្នុងការនាំចេញ និងនាំចូលរបស់កម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា

×