Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារមូលបត្រកម្ពុជា៖ តម្លៃជួញដូរសរុបនៃទីផ្សារគោលនិងកំណើនមានចំនួន ៤៣៩,៨៦លានរៀល

ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,០៩% និងបានបិទទីផ្សារជាមួយនឹងពិន្ទុកាន់តែខ្ពស់ម្តងទៀតចំនួន ៤៧០,៤៥ ពិន្ទុ។
ភាគហ៊ុនចំនួន ៣រួមមាន PPAP, PAS និង PPSP ក៏មានការកើនឡើងដែរជាមួយនឹង ៨០, ៦០, ១០រៀលរៀងៗគ្នា។ ភាគហ៊ុន PEPC បានធ្លាក់ចុះតែ ១០រៀល ប៉ុណ្ណោះមកបិទនៅថ្លៃ ៣.០៩០រៀល។

ចំណែកឯភាគហ៊ុនដទៃទៀតនៃទីផ្សារគោលរួមមាន PWSA, GTI និង ABC ព្រមទាំង ភាគហ៊ុន DBDE នៃទីផ្សារកំណើនបានរក្សាតម្លៃថេរផងដែរ។ តម្លៃជួញដូរសរុបនៃទីផ្សារគោលមានចំនួន ៤៣០,១៣លានរៀល ខណៈតម្លៃជួញដូរសរុបនៃទីផ្សារកំណើនមានចំនួន ៩,៧២លានរៀល។ តម្លៃជួញដូរសរុបនៃទីផ្សារទាំងពីរមានចំនួន ៤៣៩,៨៦លានរៀល៕

×