ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានយាងក្នុងពិធីសំណេះសំណាល ជួបជុំជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងរចនាសម្ព័ន្ធគណបក្ស ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ២០ ខែមករា ឆ្នាំ២០២២ នេះ។

នៅក្នុងពិធីសំណេះសំណាល់នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានបន្ទូលថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សខេត្ត ដែលនៅតែមានស្មារតីអង្គអាច ខិតខំសាមគ្គីគ្នា ក្នុងការប្រមែលប្រមូល ចង់ក្រងសមាជិកគាំទ្រ យ៉ាងសកម្ម នៅមូលដ្ឋាន ។
ជាមួយគ្នានេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានអំពាវនាវឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បន្តខិតខំ ប្រឹងប្រែងដើម្បីគណបក្សរាជានិយមមួយនេះ មានសម្លេងគាំទ្រឡើងវិញ ឈានទៅរកភាពថ្កុំថ្កើនសារជាថ្មី ។ គណបក្សហ៊្វុនស៊ិន បើកទ្វាចំហរជានិច្ច ស្វាគមន៍ ចំពោះថ្នាក់ដឹកនាំ ឬ គណបក្សណាមួយ មករួមរស់ ក្រោមដំបូលគណបក្សហ៊្វុនស៊ិន ដើម្បីចូលរួម ថែរក្សា សុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



