Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ម្តាយ! សុខចិត្ត​លុតជង្គង់​លើកដៃ​សំពះ​ទាំង​ទឹកភ្នែក​ជំនួស​កូ​នប្រុស ក្រោយ​ជិះ​ម៉ូតូ​បុក​ឡាន​ទំនើប គេ​ទារ 400$ គាត់​សុំ​ត្រឹ​ម…

នេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏មិននឹកស្មានមួយ ដោយបុរសម្នាក់ មិនដឹងជាជិះម៉ូតូក្នុងស្ថានភាពបែបណា បានបុកពីក្រោយរថយន្ត Range Rover ១គ្រឿង រងរបួសខ្លួនឯង និងម៉ូតូខ្ទេចផ្នែកខាងមុខទាំងស្រុង ខណៈរថយន្តក៏រងការខូចខាតយ៉ាងដំណំផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងស្ថិតតាមបណ្ដោយផ្លូវ​១០៧​ ផ្លូវសុកហុក សង្កាត់​អូរឫស្សីទី១​ ខណ្ឌ​៧មករា រាជធានីភ្នំពេញ​ កាលពីវេលាម៉ោងប្រមាណ ១០ យប់ថ្ងៃ​ទី​១៩​ ខែ​មករា ឆ្នាំ​២០២២។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតឡើង បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តសេ៊រីទំនើប Range Rover មួយគ្រឿង កំពុងចតចោលនៅកន្លែងដកលុយវីង។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ ក្រោយមក ក៏ស្រាប់តែមានម៉ូតូ១គ្រឿងពាក់ស្លាកលេខ 1IC-4140 បានជិះមកបុកពេញមួយទំហឹង បណ្តាលឲ្យខូចខាតឡាន Range Rover យ៉ាងដំណំតែម្តង។ រីឯចំណកម៉ូតូវិញ ក៏រងការខូចខ្ទេចផ្នែកខាងមុខផងដែរ។​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយហេតុការណ៍កើតឡើង ម្ចាស់រថយន្ត Range Rover បានទាមទារសំណងពីម្ចាស់ម៉ូតូដែលបានបុកឡានរបស់គាត់រងការខូចខាតទឹកប្រាក់ចំនួន ៤០០ ដុល្លារ។ ប៉ុន្តែ ខណៈពេលនោះផងដែរ គេក៏បានឃើញអុ៊ំស្រីអាយុ ៦០ ឆ្នាំ ម្នាក់ ដែលត្រូវជាម្តាយបុរសជិះម៉ូតូបុកឡាន បានមកលុតជង្គង់លើកដៃសំពះអង្វរម្ចាស់ឡានទំនើបទាំងទឹកភ្នែក ដោយសុំអង្វរម្ចាស់ឡានយកសំណងត្រឹម ២៥០ ដុល្លារ បានហើយ ព្រោះគាត់អត់មានលុយទេ ដោយខ្ចីលុយគេចេញសងជំនួសកូនប៉ុណ្ណោះ។ បន្ទាប់មក គេក៏បានឃើញបុរសម្នាក់ជាម្ចាស់ឡាន បានប្រាប់អ៊ុំស្រីនោះថា គាត់ចុះត្រឹម ៣០០ ដុល្លារ។

តែទោះយ៉ាងណា ប្តីប្រពន្ធម្ចាស់ឡាន Rang Rover មិនសុខចិត្តយល់ព្រមទទួលត្រឹម ២៥០ ដុល្លារ នោះទេ គឺដាច់ត្រឹម ៣០០ ដុល្លារតែម្តង ។ ហើយដោយសារតែឃើញរូបភាពស្រ្តីចំណាស់នោះ គាត់នៅតែលុតជង្គង់សំពះគេពិបាកភ្នែកមើលពេក សមត្ថកិច្ចដែលចុះទៅសម្របសម្រួល ក៏បានជួយចេញ៥០ដុល្លារ បន្ថែម ដើម្បីបញ្ចប់រឿង។

ជាមួយគ្នានោះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គម និងក៏ដូចអ្នកចោមរោមមើលហេតុការណ៍នេះផ្ទាល់ ពិតជាបានសម្តែងក្តីអាណិតដល់អុ៊ំស្រីរូបនោះជាខ្លាំង ព្រោះតែទឹកចិត្តជាម្តាយសុខចិត្តលត់ជង្គង់ដល់ដីសំពះសុំអង្វរម្ចាស់ឡាន សុំក្តីមេត្តាអនុគ្រោះជំនួសកូន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×