Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនមេខ្លោងចោរប្ល.ន់ប្រដាបអា.វុធ ឈ្មោះវិល្លាមគ័ង ពីពន្ធនាគារមកបើកការស៊ើបសួរបន្ថែម នៅតុលាការរាជធានីភ្នំពេញ

ភ្នំពេញ៖ មន្ត្រីអនុរក្សពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន ជនត្រួវចោទ ឈ្មោះ លោក វឌ្ឍនាសាប៊ុង ហៅ William Guang ជាអតីតប្រធានបក្សខ្មែរក្រោក មកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោកចៅក្រមស៊ើបសួរ កូយ សៅ ដើម្បីសាកសួរនៅក្នុងនីតិវិធីបើកការស៊ើបសួរបន្ថែម ជាប់ពាក់ព័ន្ធនឹងករណីប្ល.ន់ ផ្ទះអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី កកាលពីអធ្រាត្រ វេលាម៉ោងប្រមាណ ១០ និង ៤០ នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោកចៅក្រមស៊ើបសួរ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនត្រូវចោទទាំង៤នាក់ រួមមាន៖ ទី ១-ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ ប្រធាន គណបក្សខ្មែរ ក្រោក និងជាមេខ្លោងចោរប្ល.ន់ផ្ទះ អ្នកលក់ឡេ តាមអនឡាញ អ៊ាន សៀវ ម៉ី មានស្រុកកំណើតនៅខេត្តព្រះត្រពាំងកម្ពុជា ក្រោមមានអាសយដ្ឋាន ស្នាក់នៅបុរីប៉េងហួតផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ និងទី ៤-ឈ្មោះ សុវណ្ណ ស្រីសុរិយោ ព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ ( ត្រូវជាប្រពន្ធវិល្លាមគ័ង ) មុខរបរ លក់ដូរស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ពួកគេទាំង៤នាក់ ត្រូវបានជាប់ចោទពីបទ: លួចមានស្ថានទម្ងន់ទោស និង ប្រើប្រាស់អា.វុធ ដោយគ្មានការអនុញ្ញាត និងត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×