Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការបន្តសវនាការ ជំនុំជម្រះសំណុំរឿងក្តី លោកសម រង្ស៊ី និង គូកន ២០នាក់ទៀត ជាប់ពាក់ ព័ន្ធនឹងការប៉ុន.ប៉ងធ្វើរដ្ឋប្រ.ហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ នេះ បានបន្តបើកសវនាការជំនុំជម្រះ កំបាំងមុខ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោកសម រង្ស៊ី និង គូកន ដែលជា អតីតជាអ្នកតំណាងរាស្ត្រ និង ជាថ្នាក់ដឹកនាំក្រុមឃុំ-សង្កាត់ និង ស្រុក ជាប់ឆ្នោតរបស់អតីត នៃគណបក្សសង្គ្រោះជាតិ សរុបចំនួន ២១ នាក់ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ផ្សេងមួយទៀត ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្បត់ និង ប៉ុន.ប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្ស៊ី ប្រព្រឹត្តចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ,លោកអ៊ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា គឺ ជាសមាជិកចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានមេធាវីការពារក្តីចាត់តាំង របស់ជនជាប់ចោទទាំងអស់ បានចូលរួមផងដែរ។

យោងតាមឯកសាររបស់តុលាកា បានឲ្យដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទសរុប ចំនួន២១ នាក់ ក្នុងនោះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ( អ្នកទាំងនេះ ស្ថិតនៅក្រៅឃុំ-រត់គេចខ្លួន) និង អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាប់ក្នុងឃុំ ចំនួន ១៣នាក់ផ្សេងទៀត។

ជនជាប់ចោទទាំង២១នាក់ ខាងលើនេះត្រូវបានជាប់ចោទពីបទ « រួមគំនិតក្បត់ » និង « ញុះ.ញង់ បង្ក ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម » ។

គួរបញ្ជាក់ថា សម្រាប់ការសវនាការថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២២នេះ សវនការ បានធ្វើការ ពិភាក្សា និង ពិនិត្យទៅលើភស្តុតាង ដែលមាននៅក្នុងសំណុំរឿង ដោយចាក់ស្លាយ ឬ ឃ្លីបវីដេអួ របស់លោកសម រង្ស៊ី ដែលបានថ្លែងក្នុងឧកាស ដែលគាត់បានប្រកាសសម្ភោធ ចលនាសង្គ្រោះជាតិ នៅឯសហរដ្ឋអាមេរិកដែលជាដើមចម នៃ ការចោទប្រកាន់រូបគាត់ និង ជាប់ចោទទាំងអស់ ដែលមាននៅក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ។

សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២ខាងមុខ នេះទៀត។

គួររំលឹកថា កាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស កំបាំងមុខ លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត ផងដែរ។

សាលាដំបូងរាជធានីភ្នំពេញ ក៏បាន កាត់ទោសកំបាំង ជនជាប់ចោទ ជាគូកន ផ្សេងទៀតរួម មានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និង លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ ,លោក អ៊ូ ច័ន្ទឫទ្ធិ ,លោក ហូរ វ៉ាន់ ,លោក ឡុង រី , និង លោក នុត រំដួល ត្រូវជាប់គុក ក្នុងម្នាក់ៗ កំណត់ ២០ឆ្នាំផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×