ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះសូទិន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលក់ដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

សមត្ថកិច្ចស្រុកកោះសូទិនបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ ជ្រេស ម៉េងហុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានរួមមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ១២ កញ្ចប់ , ទូរស័ព្ទដៃចំនួន ១គ្រឿង និង លុយខ្មែរ ១០ ម៉ឺនរៀល ។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ចន្ទា ភា


