Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនយុវជនម្នាក់ ទៅតុលាការចាត់ការ ជាប់ពាក់ព័ន្ធនឹងការវា.យបំ.បាក់ក និងវា.យបំផ្លិចបំផ្លាញ កម្ទេ.ចរូបសំណាកអ្នកតាពោធិជ័យ នៅខេត្តត្បូងឃ្មុំ !

ត្បូងឃ្មុំ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួន បុរសសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនា ដោយធ្វើសកម្មភាព វាយបំ.បាក់ក និង វា.យបំផ្លិចបំផ្លាញ កម្ទេ។ចរូបសំណាក់អ្នកតា «ពោធិជ័យ» ប្រព្រឹត្តស្ថិតនៅចំណុចសាលាក្រុងសួង ភូមិសួង សង្កាត់ -ក្រុង សួង ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ សាយ សុខៃ ហៅ ជ្រុន សុខៃ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកណ្តោលជើ ងឃុំជីគរ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា យោងតាមចម្លើយសារភាព របស់ជនសង្ស័យបានសារភាពថា មូលហេតុ ដែលខ្លួនវាយកម្ទេចរូបសំណាកអ្នកតា ខាងលើ គឺដោយសារតែគាត់ ស្រវឹងស្រា ។ ម្យ៉ាងវិញទៀត គឺគឺ ខឹងនឹងអ្នកតា ដែលមិនជួយអោយគាត់រកស៊ីមានបាន៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×