Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំបុកក្រុមចោរ បន្លំលួចនៅកន្លែងវេរលុយ និងដូរលុយ, ចាប់ខ្លួនក្រុមជនសង្ស័យចំនួន ១២នាក់

កំពង់ធំ ៖ នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១២៖១៥នាទីរំលងអធ្រាត្រ ត្រង់ចំណុចសណ្ឋាគារវល្លិ៍មាស ភូមិដំរីជាន់ខ្លា សង្កាត់ដំរី ជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។ ក្រុមជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធការធ្វើសកម្មភាពរួមគ្នា ដើម្បីលួចលុយ នៅកន្លែងវេរលុយ និងដូរលុយ។

ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ក្នុងនោះ រួមមាន៖ ១.ឈ្មោះ យ័ន្ត វ៉ា ភេទប្រុស អាយុ៦១ឆ្នាំ , ២.ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ , ៣.ឈ្មោះ វ៉ា វិចិត្រ ភេទប្រុស អាយុ ៤៣ឆ្នាំ , ៤.ឈ្មោះ អ៊ន យ៉ាណូ ភេទប្រុស អាយុ៣៩ឆ្នាំ , ៥.ឈ្មោះ គឿន ចរិយា ភេទស្រី អាយុ១៨ឆ្នាំ , ៦.ឈ្មោះ ហោម ឡាង ភេទស្រី អាយុ២៨ឆ្នាំ , ៧.ឈ្មោះ ឈុំ ភិន ភេទស្រី អាយុ៥៥ឆ្នាំ ពាក់ព័ន្ធករណីលួចកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត ។

ក្រោយមកនៅវេលាម៉ោង០១និង១៥នាទី ត្រង់ចំណុចផ្ទះសំណាក់ សេង ឆេងហាក់ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញបន្តឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ រួមមាន៖ ១.ឈ្មោះ ទី ឆុង ភេទប្រុស អាយុ ៤៥ឆ្នាំ , ២.ឈ្មោះ សុខ ចាន់រ៉ែន ភេទប្រុស អាយុ ៣៧ឆ្នាំ , ៣.ឈ្មោះ នេត ថា ភេទប្រុស អាយុ៣២ឆ្នាំ ។

លុះដល់វេលាម៉ោង០១និង៤៥នាទី ត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញ បន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បន្ថែមទៀត រួមមាន៖ ១.ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ៥១ឆ្នាំ , ២.ឈ្មោះ ចាន់ ដា ភេទស្រី អាយុ ៤២ឆ្នាំ ។

សម្ភារដកហូតរួមមាន ៖ ១. រថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2W-1584 , ២. រថយន្តម៉ាក HIGHLANDER ពណ៌ស ផ្លាកលេខ ភ្នំពេញ2AB-4407 , ៣. ម៉ូតូម៉ាក DREAM125 2021 ផ្លាកលេខ ភ្នំពេញ1IP-7088 , ៤. ម៉ូតូម៉ាក DREAM125 2021 ផ្លាកលេខភ្នំពេញ 1IV-4359 , ៥. ម៉ូតូម៉ាក DREAM125 2021 ផ្លាកលេខភ្នំពេញ IU-7595។

បច្ចុប្បន្ន ជនសង្ស័យចំនួន១២នាក់ ខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×