ខេត្តកំពង់ធំ ៖ កម្លាំងសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសហការ និងនិងស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះធ្វើកាចុះរបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី ចំនួន ៧ នាក់ ដែលជាមុខសញ្ញាចោរយ៉ាងសកម្ម ជាប់ពាក់ព័ន្ធ ការ ធ្វើសកម្មភាពរួមគ្នា លួចលុយ នៅកន្លែងវេរលុយ ប្រព្រឹត្តនៅ ត្រង់ចំណុចសណ្ឋាគារវល្លិ៍មាស ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី ៧ នាក់ខាងលើមាន ៖ ១. ឈ្មោះ វ៉ា វិចិត្រ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ។ ២. ឈ្មោះ អ៊ន យ៉ាណូ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ។ ៣. ឈ្មោះ យ័ន្ត វ៉ា ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៤. ឈ្មោះ សុខ រ៉ា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ។ ៥. ឈ្មោះ គឿន ចរិយា ភេទ ស្រី អាយុ ១៨ ឆ្នាំ ។៦. ឈ្មោះ ហោម ឡាង ភេទ ស្រី អាយុ ២៨ ឆ្នាំ ។ ៧. ឈ្មោះ ឈុំ ភិន ភេទ ស្រី អាយុ ៥៥ ឆ្នាំ ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ – រថយន្ត ម៉ាក Lexus RX300 ព ណ៍ ស ស្លាក លេខ ភ្នំពេញ 2W-1584។
- រថយន្តម៉ាកក HIGHLANDER ព ណ៌ ស ផ្លាក លេខ ភ្នំពេញ 2AB-4407 ។
- ម៉ូតូម៉ាកក DREAM125 2021 ផ្លាក លេខ ភ្នំពេញ 1IP-7088។
- ម៉ូតូម៉ាកក DREAM125 2021 ផ្លាក លេខ ភ្នំពេញ 1IV-4359។
- ម៉ូតូម៉ាកក DREAM125 2021 ផ្លាក លេខ ភ្នំពេញ IU-7595 ។
បច្ចុប្បន្ននេះ ជនសង្ស័យ ៧ នាក់ខាងលើ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




