Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុនធ្វើសមាជ ៖ សម្តេចក្រឡាហោម ស ខេង ស្នើឲ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្របសម្រួលផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្សដើម្បីធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការស្នើនេះ បានធ្វើឡើងខណៈពេលដែលក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច គឺក្រុមលោកសាយ ហាក់ លោកហេង ចន្ថា និងលោកផាន់ សិទ្ធី និងក្រុមលោកឆឹង ចំរើន និងលោកអាំង សំបូរ គ្រោងនឹងរៀបចំធ្វើសមាជជ្រើសរើសប្រធានគណបក្សថ្មីជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ។

យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃបាន ទទួលរួចហើយនូវសេចក្ដីសម្រេចលេខ០៤៥ ហសប ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាមប្រការ៥៩ថ្មី នៃលក្ខន្តិកៈគណបក្ស។ ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំ សមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ថ្មី ន ច្បាប់ស្តីពីគណបក្សនយោបាយផងដែរ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ចំនួនពីរ គឺក្រុមលោកសាយ ហាក់ លោកហេង ចន្ថា និងលោកផាន់ សិទ្ធី និងក្រុមលោកឆឹង ចំរើន និងលោកអាំង សំបូរ កំពុងតែប្រទាញប្រទង់គ្នាយកត្រូវរឿងខ្លួនអំពីការរៀងចំធ្វើសមាជជ្រើសរើសប្រធានគណបក្សថ្មីជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ។

ក្រុមលោកសាយ ហាក់ លោកហេង ចន្ថា និងលោកផាន់ សិទ្ធី គឺបានប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆន្ទយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ គណបក្សជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។

ចំណែកក្រុមលោកឆឹង ចំរើន និងលោកអាំង សំបូរ គ្រោងនឹងរៀបចំធ្វើសមាជនៅចុងខែមករាខាងមុខនេះ ជ្រើសតាំងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បុត្រាច្បងសម្តេចក្រុមពព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×