Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការបរទេស ៖ ថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះការវា.យប្រ.ហារទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការវា.យប្រ.ហារទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ថ្កោ.លទោស យ៉ាងខ្លាំងក្លាចំពោះការវា.យប្រ.ហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេង ក្នុងទីក្រុងអាប៊ូដាប៊ី នៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានធ្វើឱ្យបាត់បង់ជីវិតជនស៊ីវិល និងការខូចខាតទ្រព្យសម្បត្តិ។

កម្ពុជាអំពាវនាវឱ្យបញ្ឈប់នូវរាល់សកម្មភាពហិ.ង្សាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និង សន្តិសុខនៅក្នុងតំបន់ និងដល់អាយុជីវិតជនស៊ីវិល៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×