សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,១៧% មកត្រឹម ៤៦៩,៦៦ ពិន្ទុ ជាមួយនឹងភាគហ៊ុនលើទីផ្សារគោលចំនួន៣បានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍។
PAS, ABC, PEPC និង DBDE បានធ្លាក់ចុះចន្លោះពី ១០ ទៅ ៤០ រៀលក្នុងមួយហ៊ុន មកនៅត្រឹម ១៣.៣០០ រៀល ១០.៤០០ រៀល, ៣.០៧០ រៀល និង ២.៣០០រៀលរៀងគ្នា។
ភាគហ៊ុនតែមួយបានកើនឡើងនាថ្ងៃព្រហស្បតិ៍នេះគឺ PPAP ដែលមានកំណើន ៨០រៀល ដល់ ១៤.៩៦០ រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនដែលនៅសល់ទាំងឡាយបានរក្សាថ្លៃថេរដដែល។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរមានចំនួន ៤២៥,០៦លានរៀល៕