កណ្តាល ៖ នគរបាលយុត្តិធម៌ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងប៉ុស្តិ៍នគរបាលឈើទាល កម្លាំងប៉ុស្តិ៍កំពង់ស្វាយ នឹងកម្លាំងអធិការដ្ឋានខណ្ឌច្បារអំពៅ ធ្វើការចុះបង្រ្កាបមុខសញ្ញា លួចសកម្មស្តីពីករណី លួច និងទទួលផលចោរកម្ម និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។
លោកវរសេនីយ៍ឯកព្រុំសំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា បង្រ្កាបករណីលួច និងទទួលផលចោរកម្ម និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២វេលាម៉ោង៩នឹង៣០នាទី ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ជនសង្ស័យចំនួន០៧នាក់។

ជនសង្ស័យចំនួន០៧នាក់:
១/ឈ្មោះសូ សំអ៊ន ហៅ វី ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។
២/ឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
៣/ឈ្មោះស៊ីម សំបូរ ហៅ ឌុន ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
៤/ឈ្មោះ ចិះ ភារុណ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបណ្តុះអាសន្នភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៥/ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន។
៦/ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
៧/ឈ្មោះឡាច ម៉េងលាង ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រែក ឃុំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្ដាល(រត់គេចខ្លួន)។

កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាល ប៉ុស្តិ៍កំពង់ស្វាយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ នឹងកម្លាំងអធិការខណ្ឌច្បារអំពៅ បានចុះស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញា ឆ.ក់ លួច ម៉ូតូតាមបណ្តោយផ្លូវលេខ១១០ យ៉ាងសកម្ម ជាលទ្ធផលក៏ឃាត់បានមុខសញ្ញានឹងបក្សពួកខាងលើ រូមជាមួយវត្ថុតាងពាក់ព័ន្ធបទល្មើស យកមកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស បានឆ្លើយសារភាពថាៈ ខ្លួនបានទទួលយកម៉ូតូចំនួន ០៣គ្រឿង ពីរឈ្មោះ ឡាច ម៉េងលាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកឃ្លោក ឃ៉ំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្តាល ។
នៅថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង១៧និង ០០នាទី ឈ្មោះ ឡាច ម៉េងលាង ភេទប្រុស បានយកម៉ូតូមួយគ្រឿងម៉ាក់ HONDA CUB ពណ៍ខៀវ គ្មានស្លាកលេខ អោយមក(ខ្លួន)ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស យកទៅលក់អោយ ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទ ប្រុស ក្នុងតម្លៃ ១៥០០០០៛(ដប់ប្រាំម៉ឺនរៀលគត់)។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ឈ្មោះ ឡាច ម៉េងលាង ភេទប្រុស បានយកម៉ូតូមួយគ្រឿងម៉ាកគុបមូលពណ៌ខៀវ គ្មានផ្លាកលេខ ឲ្យខ្លួនយកទៅលក់ឲ្យឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស ក្នុងតម្លៃ ៣០០០០០៛(សាមសិបម៉ឺនរៀលគត់)។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២វេលាម៉ោង១០និង០០នាទី ឈ្មោះ ឡាច ម៉េងលាង ភេទប្រុស បានយក ម៉ូតូមួយគ្រឿងម៉ាក់SUSAKI NEX ពណ៌ខ្មៅ គ្មានផ្លាកលេខ មកផ្ញើខ្លួនឲ្យទុកឲ្យ រួចហើយ ត្រឡប់ទៅវិញបាត់។
ឈ្មោះស៊ីម សំបូរ ហៅ ឌុន ភេទ ប្រុស ឆ្លើយសារភាពថាៈនៅថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៩និង០០នាទី ខ្លួនបានទិញម៉ូតូមួយគ្រឿងម៉ាក់ HONDA Dream C125 ស៊េរី២០២០ បិទតែមឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ.4469ពី ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទ ប្រុស ក្នុងតម្លៃ៨០០$(ប្រាំបីរយដុល្លាអាមេរិចគត់)។

ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទប្រុស បានឆ្លើយសារភាពថាៈនៅថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង១៧និង ០០នាទី ខ្លួនបានទិញ ម៉ូតូមួយគ្រឿងម៉ាក់ HONDA CUB ពណ៍ខៀវ គ្មានស្លាកលេខ ពីឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស ក្នុងតម្លៃ ១៥០០០០៛(ដប់ប្រាំម៉ឺនរៀលគត់)និងលក់ម៉ូតូមួយគ្រឿងម៉ាក់ HONDA Dream C125 ស៊េរី២០២០ បិទតែម ឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ.4469 ឲ្យទៅ ឈ្មោះស៊ីម សំបូរ ហៅ ឌុន ភេទ ប្រុស ក្នុងតម្លៃ ៨០០$(ប្រាំបីរយដុល្លាអាមេរិចគត់)។
ឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស បានសារភាពថា: ខ្លួនពិតជាបានទិញម៉ូតូមួយគ្រឿងម៉ាកគុបមូលពណ៌ខៀវ គ្មានផ្លាកលេខ ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័សភេទប្រុស ក្នុងតម្លៃ ៣០០០០០៛(សាមសិបម៉ឺនរៀលគត់)។
ឈ្មោះចិ ភារុណ ភេទប្រុសអាយុ១៨ឆ្នាំ បាយឆ្លើយសារភាពថាៈ ខ្លូនជាអ្នកដឹកជញ្ជូនគ្រឿងញៀនឲ្យឈ្មោះសំរិទ្ធ ប៊ុនណា ហៅពេទ្យភេទ។
ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័សបានសារភាពទៀតថាៈ ខ្លួននឹងបក្សពួកពិតជាបានធ្លាប់ប្រព្រឹត្តិសកម្មភាព លួចយកម៉ូតូ ជាច្រើនលើកមកហើយ នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ក្រោយពីសាកសួររួច ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










