Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស្ទូចមួយគ្រឿងបុ-កក្មេងស្រីសិស្សសាលា ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ពេលកំពុងជិះម៉ូតូឌុបគ្នា ទៅសាលារៀន

ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលា២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនសុងកា ភ្លាមៗ ដើម្បីធ្វើការសង្រ្គោះ ខណ:ពេលកំពុងតែជិះម៉ូតូមួយគ្រឿង ឌុបគ្នា ទៅសាលារៀន ត្រូវបានរថយន្តស្ទូចបុ.កកិនពីក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ មុខផ្សារហេងលី ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីសិស្សសាលាពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1UE-7055 ឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅកាន់សាលារៀន ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តស្ទូចមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3F-6669 បើកបរស្របទិសដៅគ្នា បើកជ្រុលចង្កូតបុ.កកិនក្មេងស្រីរងគ្រោះទាំងពីរនាក់ ដែលកំពុងតែជិះម៉ូតូ នៅខាងមុខបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍ទឹកថ្លា សហការជាមួយនគរបាលចរាចរណ៍ខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងជួយសម្រួលបញ្ជៀស ការកកស្ទះចរាចរណ៍ ដល់អ្នកដំណើរ បន្ទាប់មកក៏បានយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×