Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយ អនុប្រធានគណៈកម្មការអឺរ៉ុប ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន

ភ្នំពេញ ៖ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ជាង២ឆ្នាំហើយ ដែលយើងបានជួបគ្នាផ្ទាល់ចុងក្រោយបង្អស់នៅទីក្រុងម៉ាឌ្រីត។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា យើងទាំងពីរ ពេញចិត្តនឹងភាពជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីឆ្នាំមុន ហើយខ្ញុំបានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបនៅពេលនោះ ក៏ដូចជាពេលបច្ចុប្បន្ន ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ទន្ទឹមនឹងនេះ ជំនួយសុប្បរសធម៌ របស់សហភាពអឺរ៉ុប និងប្រទេសសមាជិក ផ្តល់ជូនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺមានសារសំខាន់ណាស់។

ចំពោះបញ្ហាមីយ៉ាន់ម៉ា យើងបានគូសបញ្ជាក់អំពីសារៈសំខាន់បំផុត នៃការបញ្ឈប់អំពើហិ.ង្សា និងការផ្តល់ជំនួយមនុស្សធម៌ ដោយមិនមានការរារាំង និងមិនរើសអើង ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×