ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ កាលពីរសៀល ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ បានចុះបង្រ្កាបករណី ការប្រើប្រាស់ និង ជួញដូគ្រឿងញៀន មួយកន្លែង និង បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ១៥ នាក់ នៅក្នុងភូមិចាម សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រោយប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ច នគរបាល បានដកហូតថ្នាំញៀនមួយចំនួនធំ ព្រមទាំង សម្ភារ: សម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួនផ្សេងទៀត។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង១៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបាននាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បី ធ្វើការសាកសួរចម្លើយ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



