Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនអ្នកលេងល្បែង និង ចាក់អាប៉ោង ១២នាក់ នៅខេត្តកំពង់ចាម !!

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នេះបានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យចំនួន ១២ នាក់ ជាប់ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់ : គឺល្បែងជល់មាន់ នឹង អាប៉ោងប្រព្រឹត្តនៅត្រង់ចំណុចស្ថិតនៅចំណុចចំការស្វាយចន្ទីរ ភូមិអូរតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង១២ នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានមាន៖ ១-ឈ្មោះ សម្បត្តិ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ ។ ២-ឈ្មោះ វ៉ាន់ នាក់ ភេទប្រុស អាយុ៥៣ឆ្នាំ ។ ៣ – ឈ្មោះ ជួន ភា ភេទប្រុស អាយុ៥២ឆ្នាំ ។ ៤- ឈ្មោះ ឈាង ម៉ៅ ភេទប្រុស អាយុ៥៧ឆ្នាំ ។ ៥-ឈ្មោះ ងួន វណ្ណារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ។ ៦-ឈ្មោះ យ៉េន សំបូ ភេទប្រុស អាយុ៣៧ឆ្នាំ ។៧-ឈ្មោះ អ៊ាង ណារ៉ាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ។ ៨-ឈ្មោះ តាំង ធី ភេទប្រុស អាយុ៥៩ឆ្នាំ ។៩-ឈ្មោះ ស្រ៊ុន ស្រ៊ាង ភេទប្រុស អាយុ៦៥ឆ្នាំ ។១០- ឈ្មោះ ជឿង កុល ភេទប្រុស អាយុ៣៣ឆ្នាំ ។ ១១- ឈ្មោះ ទិត សុផាត ភេទប្រុស អាយុ៣០ឆ្នាំ ។១២- ឈ្មោះ ងួន បូណា ភេទប្រុស អាយុ២៣ឆ្នាំ ។

ចំណែកវត្ថុតាងដកហូតពីពួកគេរួមមាន ៖ – ម៉ូតូចំនួន ៣៨គ្រឿង – ទូរស័ព្ទដៃចំនួន ១០គ្រឿង- លុយខ្មែរ ចំនួន ១,៨២០,០០០រៀល – លុយដុល្លារ ចំនួន ១៣០ដុល្លា -មាន់ងាប់ចំនួន ៣ក្បាល, កន្ត្រក់ដាក់មាន់ចំនួន៣, ហាន់តោអាប៉ោង ១, ចានអាប៉ោង ១, ផ្ទិលប៉ោង ១ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×