ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីឆ.ក់ទ្រព្យសម្បត្តិ តាមផ្លូវសាធារណៈ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីឆ.ក់ ទ្រព្យសម្បត្តិ តាមផ្លូវសាធារណៈ នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដា សេ ១២៥ ចំនួន១គ្រឿង ,ទូរស័ព្ទដៃចំនួន ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ ទាំង៥នាក់ខាងលើ និងវត្ថុតាង កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម





