តាកែវ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹដងព័ត៌មានបឋមថា វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកំពុងតែឆាបឆេះរោងចក្រកាត់ដេរខោខូវប៊យមួយកន្លែងដែលស្ថិតនៅភូមិស្រង៉ែ ឃុំរំពាក់ពេន ស្រុកត្រាំកក់ ខេត្តតាកែវ រោងចក្រនៅទល់មុខវត្តចោមពលស្ពានស្លាគូ ។
ពេលនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្រុក និងស្នងការដ្ឋាននគរបាលខេត្ត កំពុងតែចេញប្រតិបត្តិការ ជួយអន្តរាគមន៍សង្គ្រោះករណីខាងលើនេះផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី











