Sunday, March 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីបុគ្គលិកក្រសួងការងារម្នាក់ ជិះម៉ូតូដួល បណ្តាលឲ្យបាត់ជីវិត

ភ្នំពេញ ៖ ប្រពន្ធយំស្ទើរបោកខ្លួនអង្រួនដាស់ឲ្យប្តីងើបឡើង ខណៈបុរសជាប្តី បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលខ្លួនឯង កាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ យ៉ិន សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីបុគ្គលិកក្រសួងការងារ ស្នាក់នៅបុរីពិភពថ្មី៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំ1G-2254 ចេញពីផ្ទះរបស់គាត់ គោលបំណងទៅក្រសួងកាងារ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បានចាប់ហ្វ្រាំង បណ្តាលឲ្យរអិលដួល បោ.កទៅនឹងថ្នល់បា.ក់.កស្លា.ប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅទី៣ សហការជាមួយកម្លាំងជំនាញ នគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យជុំវិញបរិវេណកន្លែងកើតហេតុ តាមកាំមេរ៉ាសុវត្ថិភាព ដោយឃើញថា សពជនរងគ្រោះខាងលើ ពិតជាដួលម៉ូតូបា.ក់.កស្លា.ប់ខ្លួនឯង ពិតប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ សាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×