Sunday, March 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិតច្បាប់ម្នាក់ យកកាំ.ភ្លើងខ្លីរបស់មន្ត្រីអាវុធហត្ថម្នាក់ បា.ញ់ស.ម្លាប់ខ្លួនឯង , ម្ចាស់អាវុធ ជាអង្គរក្សរបស់ភរិយាឧកញ៉ាល្បីឈ្មោះម្នាក់ គេចខ្លួនបាត់

សៀមរាប ៖ និស្សិតច្បាប់ម្នាក់ បានយកកាំ.ភ្លើងរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញម្នាក់បា.ញ់ស.ម្លាប់ ខ្លួនឯង ត្រង់ចំណុចប៊ូទិចគ្រីសណាវីឡា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញម្នាក់នោះដែលជាម្ចាស់ គឺជាអង្គរក្សរបស់ភរិយាលោកឧកញ៉ាល្បីឈ្មោះម្នាក់។

និស្សិតច្បាប់ម្នាក់នោះ ឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។

នៅមុនពេលកើតហេតុ ឈ្មោះ រស់ សៀវលាង បានហូបចុក ជុំគ្នាជាមួយក្រុមគ្រួសារ នៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប រហូតដល់វេលាម៉ោង ២០និង ៥០នាទី ថ្ងៃទី ខែ ឆ្នាំដដែលស្រាប់តែជននោះ យកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា៩ ភេទប្រុស មិនស្គាល់ត្រកូល ជាអាវុធហត្ថនៅរាជធានីភ្នំពេញ ដោយ ឈ្មោះ រតនា បានទុកអា.វុធនៅលើកៅអីអង្គុយ នៅក្បែរជនរងគ្រោះ ហើយចេញទៅទិញម្ហូបនៅខាងក្រៅ ភ្លាមនោះជនអត្ត.ឃាត បានយកកាំភ្លើងខ្លី អាមេបញ្ចូលគ្រាប់ បា.ញ់ក្បាលផ្នែកខាងស្តាំ បណ្តាលឲ្យស្លា.ប់នៅកន្លែង។

ឈ្មោះ ប្រាក់ សារិន ភេទ ប្រុស អាយុ៥៤ ឆ្នាំ ត្រូវជាឪពុកជនអត្ត.ឃាត បានឲ្យដឹងថា នៅអំឡុងដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីម្ដាយក្មេករបស់ជនអត្ត.ឃាតបានទទួលមរណភាពមកនោះ ឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការៈប្លែកៗ និយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត និងធ្លាប់និយាយរកស.ម្លាប់ខ្លួន ពីរដងមកហើយ។
ដោយឃើញបែបនោះរូបខ្លួនក៏បាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំ រម្ងាប់អារម្មណ៍ជាប្រចាំថ្ងៃ។

កន្លងមក ជនអត្ត.ឃាតធ្លាប់បានទៅចូលរួមបា.ញ់អា.វុធគ្រាប់ពិត នៅទីលានជាច្រើនលើក។ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ក្រុមគ្រួសាររបស់ខ្លួន បានទៅភ្នំពេញ ដើម្បីចូលរួមភ្ជាប់ពាក្យក្មួយ ហើយនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះ ម្ដាយមីងរបស់ខ្លួន ក៏បានមកដែរ ដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយនៅវេលាម៉ោង ១៩ និង ៣០ នាទី រូបខ្លួននិងក្រុមគ្រួសារ បានមកចូលរួមហូបចុក ជាមួយម្ដាយមីងនៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយ មីង បានហូបចុកនៅខាងក្រៅ ចំណែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់ គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក ខណៈពេលកំពុងផឹកនោះ ជនអត្ត.ឃាត បានដើរចូលទៅខាងក្នុងផឹកស៊ីលេង ជាមួយក្រុមអង្គរក្សនោះ ព្រោះពួកគាត់ ជាមនុស្សស្គាល់គ្នាច្បាស់។

នៅវេលាម៉ោងប្រហែល ២១ និង ០០ នាទី ពេលកំពុងហូបចុកជុំគ្នា ក៏ស្រាប់តែឮសូរសំឡេងផ្ទុះអាវុធនៅខាងក្នុងហើយភ្លាមនោះឪពុកជនអត្ត.ឃាតបានស្ទុះ ទៅមើលក៏ឃើញកូនប្រុសឈ្មោះ រស់ សៀវលាង បានដេកស្លា.ប់ផ្ងារពោះក្នុងថ្លុ.កឈា.ម ដោយពេលនោះឪពុកជនអត្ត.ឃាត មិនបានឃើញអាវុធនៅក្បែរសព ។ ក្រោយមក បានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះ ជាម្ចាស់អាវុធ បានយកអាវុធនោះមកទុក នៅកន្លែងកើតហេតុនោះវិញ ហើយចេញទៅបាត់។

សមត្ថកិច្ចឲ្យដឹងថា យោងតាមបំភ្លឺរបស់ឪពុកជនអត្ត.ឃាត និងការសន្និដ្ឋានរបស់ការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ និងការសន្និដ្ឋានរបស់លោកគ្រូពេទ្យជំនាញ បានឲ្យដឹងថា ករណីខាងលើនេះ ជាករណីអត្ត.ឃាត បា.ញ់ស.ម្លាប់ខ្លួន។ ចំពោះ ឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់អាវុធ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់។

ចំណែកវត្ថុតាង អាវុធG-Lock17 ត្រូវបានកម្លាំងបច្ចេកទេស ធ្វើការចាប់យក ទៅរក្សាទុក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×