Sunday, March 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីការទូតយុវជន នៃស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហាញពីវប្បធម៌ចូលឆ្នាំប្រពៃណីចិន ជូនដល់សិស្សានុសិស្ស នៃវិទ្យាស្ថានខុងជឺរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈវីឌីអូ

ភ្នំពេញ ៖ នាថ្ងៃទី២០ខែមករា ស្ថានទូតចិនប្រចាំកម្ពុជានិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរួមគ្នារៀបចំបាឋកថាវប្បធម៌ ក្រោមប្រធានបទ “ទំនាក់ទំនងប្រាស្រ័យគ្នា ទៅវិញទៅមក រីករាយស្វាគមន៍ រដូវផ្ការីកឆ្នាំខាល”។

លោកស្រីShen Yue, កញ្ញាZhao Wenxiao និងកញ្ញាWeng Yinshan ដែលអ្នកទាំងបី ជាមន្រ្តីការទូតយុវជន នៃស្ថានទូតចិនប្រចាំកម្ពុជា បានប្រើប្រាស់ភាសាខ្មែរ យ៉ាងរលូន ក្នុងការបង្ហាញអំពីរឿង ដំណាលនៃសត្វចម្លែក Nian , កម្មវិធីប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំចិន និងចំណីអាហារប្រពៃណី ក្នុងថ្ងៃចូលឆ្នាំចិន ដោយតាមរយៈវីឌីអូឃ្លីប, PPT និងរូបភាពជាដើម ជូនដល់សិស្សានុសិស្សកម្ពុជា ដែលចូលចិត្តរៀនភាសាចិន ដើម្បីស្វែងយល់បន្ថែម ហើយកម្មវិធីខាងលើ ត្រូវបានរៀបចំឡើង ក្នុងប្រព័ន្ធអ៊ីធើណេត។ មន្រ្តីការទូតទាំងបី ក៏បានឆ្លើយសំណួរ ទាក់ទងនឹងភាពខុសគ្នា នៃប្រពៃណីបុណ្យចូលឆ្នាំ នៅតាមតំបន់ផ្សេងៗ ក្នុងប្រទេសចិនជាដើម។

បរិយាកាស នៃកម្មវិធីមានភាពល្អប្រសើរនិងរីករាយ។ សិស្សានុសិស្សតំណាង មានប្រសាសន៍ថា កម្មវិធីនាលើកនេះ គឺជាការសាកល្បងថ្មី ក្នុងការលើកកម្ពស់ទំនាក់ទំនង មនុស្សសាស្រ្ត រវាងប្រទេសទាំងពីរ ធ្វើឱ្យពួកគេអាចស្វែងយល់បន្ថែមទៀត អំពីប្រវត្តិ និងទំនៀមទម្លាប់ នៃពិធីបុណ្យចូលឆ្នាំចិន ជាពិសេសនោះ គឺបរិយាកាសដ៏អធឹកអធម និងការបង្កើនចំណាប់អារម្មណ៍ ក្នុងការសិក្សាភាសាចិនរបស់ពួកគេ។ ពួកគេមានភាពរីករាយ ដែលទទួលបានចំណេះដឹងទាំងនេះ នឹងធ្វើការចែករំលែក ជូនមិត្តភក្តិផ្សេងទៀតជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×