ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ លោកស្រី ឡាក់ សុភាព ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូយកដុំថ្មគ.ប់ត្រូវចំដើមទ្រូង ខណៈពេលដែលលោកស្រី កំពុងតែធ្វើដំណើរតាមផ្លូវលេខ ១៥៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពរួច បានជិះម៉ូតូគេចខ្លួនបាត់។

យោងតាមពាក្យបណ្តឹងរបស់លោកស្រី ឡាក់ សុភាព បានដាក់ប្តឹងនៅប៉ុស្តិ៍នគរបាលទួលទំពូងទី១ បានសុំប្តឹងជនសង្ស័យចំនួន ២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាកដែលបានជិះម៉ូតូ មកគ.ប់ដុំថ្ម ត្រូវចំដើមទ្រូងលោកស្រី កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ ២២៤ ផ្លូវ ១៥៥ ក្រុម២ ភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកស្រី ឡាក់ សុភាព បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ លោកស្រីបានជិះម៉ូតូផាសអេប ជាមួយក្រុមការងារ ១នាក់ ឈ្មោះ ហឹម សុខុន ភេទប្រុស ចេញពីផ្ទះទៅក្រសួងមហាផ្ទៃ គោលបំណងទៅដាក់ពាក្យបណ្តឹង លើឈ្មោះ អ៊ុន ជឹម ជនជាតិខ្មែរ មកពីសហរដ្ឋអាមេរិក ដែលជាអនុប្រធានទី១ ចង់ឡើងជាប្រធានបក្សឯកភាពជាតិខ្មែរ រួចរាល់ហើយ ក៏បានជិះផាសអេបចេញមកម៉ូបាយកាហ្វេ ផ្លូវ ១៥៥ មកដល់ចំណុចកន្លែងកើតហេតុខាងលើ ស្រាប់តែមាននសង្ស័យ ២នាក់ ជិះបញ្ច្រាសទិសគ្នាយកដុំថ្ម ១ដុំ គ.ប់ចំទ្រូងលោកស្រី។
ជាមួយគ្នានេះ ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានសុំឲ្យសមត្ថកិច្ច ស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើ យកមកផ្តន្ទាតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


