ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆ.ក់ទូរស័ព្ទដៃ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ចំណុចផ្លូវលំភូមិ មានជ័យ១ សង្កាត់សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ ដែលបានប្រព្រឹត្តវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ជនសង្ស័យឈ្មោះ នាង សុខវិចិត្រ ហៅដែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ វត្ថុតាងដកហូត ៖ ក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន០៧កញ្ចប់ ថង់តូច។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម


