ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេស នៅយប់ថ្ងៃទី២១ ខែ មករា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន ចេញបទបញ្ជាទៅក្រសួងសុខាភិបាល ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តដូចតទៅៈ
១. សម្រាប់ជនបរទេសទាំងអស់ដែល ចូលមកកាន់កម្ពុជានៅពេល ដែលពិនិត្យឃើញថា រកឃើញវិជ្ជមានកូវីដ១៩ បើទោះបីជាអូមីក្រុង ឬមិនអូមីក្រុង ក៏សុំអនុញ្ញាតឲ្យទៅសម្រាក ព្យាបាលនៅតាមសណ្ឋាគារ សម្រាកនៅតាមស្ថានទូត និងសម្រាក ព្យាបាកនៅតាមកន្លែងដែលពួកគាត់ ជ្រើសរើស។ ដូច្នេះមិនមានការចាំបាច់ យកជនបរទេសចូលទៅក្នុងមន្ទីរពេទ្យ របស់យើងទៀតទេ។

២. ទាក់ទង បងប្អូន ខ្មែរទាំង ខ្មែរមកពីក្រៅប្រទេស ទាំងខ្មែរនៅក្នុងស្រុក ដែលមានការឆ្លងដែលមើលឃើញថា មានអូមីក្រុង ក៏អនុញ្ញាតឲ្យទៅសម្រាកព្យាបាលនៅតាមផ្ទះដូចជំងឺដែលតា និងអាល់ហ្វាដូចគ្នា។ បែបទនីតិវិធី បច្ចេកទេសសុខាភិបាលក៏ត្រូវធ្វើដូចគ្នា។ ដូច្នេះពុំមានតម្រូវការចាំបាច់ដូចកាលពីពេលមុន នៅការដែលតម្រូវត្រូវតែព្យាបាលនៅក្នុងមន្ទីរពេទ្យ ដូចកាលពីមុននៅក្នុងរយៈពេលដែល យើងកំពុងធ្វើការតាមដានដើម្បីទប់ស្កាត់ការរីករាលដាលកំវីដ១៩ និងការជំរុញការចាក់វ៉ាកសាំងនោះទៀតទេ។ ដូច្នេះអ្នកជំងឺទាំងឡាយត្រូវ រកន្លែង សមស្របសមរម្យក្នុងករណី ដែលផ្ទះ មិនអាច ព្យាបាលបានចាំមកទីកន្លែងមន្ទីរពេទ្យរបស់រដ្ឋ។ មិនមែនក្នុងករណីដែលអាច ព្យាបាលបានសុំផ្តល់ឱកាសសម្រាប់ការ ព្យាបាលនៅតាមផ្ទះ ឬនៅទីកន្លែង ដែលខ្លួនត្រូវការ។
ជារួមមិនតម្រូវឲ្យមានការចូលមន្ទីរពេទ្យ ត្រូវតែនៅមន្ទីរពេទ្យដូចពេលមុនសម្រាប់ជំងឺអូមីក្រុងនោះទេ។
ទី៣. ចំពោះអ្នកជំងឺអូមីក្រុងដែលកំពុង ស្ថិតនៅក្នុងមន្ទីរពេទ្យបច្ចុប្បន្ននេះជាបរទេស ឬក៏ជាជនជាតិកម្ពុជា បើចង់ចាកចេញពីមន្ទីរពេទ្យ ទៅព្យាបាលនៅតាមផ្ទះ ឬក៏នៅតាមសណ្ឋាគារក៏សូមអនុញ្ញាតឲ្យ ចេញចាប់ពីយប់នេះតទៅ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

