Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) គ្របដណ្តប់ជាង ៥២% នៃតម្លៃជួញដូរសរុបរបស់ទីផ្សារគោល

PWSA ដែលជាភាគហ៊ុនតែមួយគត់ដែលមានកំណើននៅលើទីផ្សារគោលវេលាថ្ងៃសុក្រម្សិលមិញនេះ បានកើនឡើង ៨០រៀល មកបិទនៅថ្លៃ ៧.១៨០រៀល។

យ៉ាងណាមិញ GTI, PPAP, PPSP, PAS និង PEPC បានធ្លាក់ចុះចន្លោះពី ១០ទៅ ៤០រៀលក្នុងមួយហ៊ុន មកបិទត្រឹម ៤.២៤០រៀល ១៤.៩៤០រៀល ២.០៨០រៀល ១៣.២៨០រៀល និង ៣.០៦០រៀល។

ទោះបីជាភាគហ៊ុនខាងលើនេះ បានធ្លាក់ចុះថ្លៃក៏ដោយ ក៏សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញ ០.០៣% មកបិទនៅ ៤៦៩,៨១ពិន្ទុ។

លើសពីនេះ តម្លៃជួញដូរសរុបរបស់ PWSAគ្របដណ្តប់ជាង ៥២% នៃតម្លៃជួញដូរសរុបរបស់ទីផ្សារគោល។ នៅលើទីផ្សារកំណើនវិញ ភាគហ៊ុន DBDE ក៏បានបង្ហាញការកើនឡើងបន្តិចផងដែរ ចំនួន ១០រៀល ដល់ថ្លៃ ២.៣១០រៀលក្នុងមួយហ៊ុន ជាមួយនឹងតម្លៃជួញដូរ ១៤.៤១លានរៀល៕

×