ប៉េកាំង៖ អ្នករៀបចំកម្មវិធីកីឡាអូឡាំពិកបាននិយាយកាលពីថ្ងៃសុក្រ (២១ មករា) ថាការដង្ហែភ្លើងគប់អូឡាំពិករដូវរងារនៅទីក្រុងប៉េកាំងត្រូវបានកាត់បន្ថយត្រឹមបីថ្ងៃ ដោយសារតែវិធានការណ៍នៃជំងឺកូវីដ-១៩។
ការដង្ហែភ្លើងគប់អូឡាំពិកនឹងមានអ្នកកាន់ភ្លើងចំនួន 1,200 នាក់នឹងធ្វើឡើងនៅ ៣ទីតាំងនៃកីឡាអូឡាំពិកហើយក៏ធ្វើដំណើរទៅកាន់កន្លែងទេសចរណ៍ដូចជា មហាកំពែងចិន (Great Wall) ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែកុម្ភៈ នៅពេលដែលកីឡាអូឡាំពិកបើក។
Yang Haibin មន្ត្រីគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកដែលទទួលខុសត្រូវចំពោះការដង្ហែភ្លើងគប់បាននិយាយថា “សុវត្ថិភាពនឹងនៅតែជាអាទិភាពសម្រាប់ការដង្ហែភ្លើងគប់នេះ”។ “ដោយមានការពិចារណាលើការគ្រប់គ្រងលើការរាតត្បាតជំងឺកូវីដ-១៩ … ការដង្ហែភ្លើងគប់និងសកម្មភាពពិធីបុណ្យនឹងត្រូវបានរៀបចំនៅកន្លែងបិទទ្វារដែលមានសុវត្ថិភាព និងអាចគ្រប់គ្រងបាន។”
ទីក្រុងប៉េកាំងនៅខែក្រោយនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាទ្រង់ទ្រាយធំដែលមានការដាក់កម្រិតអ្នកចូលរួមដោយសារតែជំងឺកូវីដ-១៩ ដោយអ្នកចូលរួមទាំងអស់តម្រូវឱ្យធ្វើប្រតិបត្តិការនៅក្នុង “វិធានដ៏តឹងរឹងមួយ។ អ្នករៀបចំក្នុងសប្តាហ៍នេះ បានលុបចោលការលក់សំបុត្រសាធារណៈ បន្ទាប់ពីរដ្ឋធានីរបស់ប្រទេសចិនបានរាយការណ៍ពីគារផ្ទុះឡើងនៃមេរោគ Omicron ក្នុងស្រុកជាលើកដំបូងរបស់ខ្លួន។ ការរឹតបន្តឹងការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងត្រូវបានរឹតបន្តឹង ដោយអ្នកទស្សនាទាំងអស់ចាំបាច់ត្រូវផ្តល់លទ្ធផលតេស្តអវិជ្ជមាននាពេលថ្មីៗនេះ ដោយសារប្រទេសចិនប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងទូទាំងប្រទេសជាច្រើន៕ ប្រភព៖ AFP