Sunday, March 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ P DEE BRAND Cosmetic កំពុងផ្សព្វផ្សាយ លក់ផលិតផលគ្រឿងសម្អាង គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ P DEE BRAND Cosmetic កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវទន៍ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ៖ យោងតាមការពិនិត្យឃើញ លើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ P DEE BRAND Cosmetic:កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងស្តាប់ធម្មជាតិ P DEE BRAND និងគ្រឿងសំអាងម៉ាក P DEE_Brand មួយចំនួនទៀត ដោយគ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាចរគ្រឿងសំអាង គ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងទាំងនេះ ជាបន្តទៀត។
ក្រសួងសុខាភិបាល តម្រូវម្ចាស់គណនីហ្វេសប៊ុកខាងលើ ឬជនពាក់ព័ន្ឋដទៃទៀត ត្រូវបញ្ឈប់ការនាំចូលចែកចាយ លក់ និងផ្សព្វផ្សាយ គ្រឿងសម្អាងទាំងអស់នេះ ជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះ មកកម្ទេចចោល ។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ P DEE BRAND Cosmetic និងជនពាក់ព័ន្ឋដទៃទៀត ដែលនាំចូលចែកចាយ លក់ និងផ្សព្វផ្សាយគ្រឿង សម្អាងខាងលើនេះ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថជាធរមាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×