ភ្នំពេញ ÷យុវជនម្នាក់ បានបាត់ បង់ ជីវិ.ត នៅ កន្លែង កើត ហេតុភ្លាមៗ និងបុរស២នាក់ ទៀត បានរងរបួស ធ្ងន់ ត្រូវរថយន្តសាមុយបញ្ជូនយកទៅ សង្គ្រោះ បន្ទាន់ ខណះពេល ដែល បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ វ៉ាជែងទៅបុ.កចំពីមុខម៉ូតូយុវជន២នាក់ បណ្តាលឲ្យម្នាក់ស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់
ភ្នំពេញ ៖ ម្នាក់ស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ វ៉ាជែងទៅបុ.កចំពីមុខម៉ូតូយុវជន២នាក់ នៅវេលាម៉ោង ១១និង០០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ជិតអតីតប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ស្ថិតនៅតាមបណ្ដោយ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មាន ឈ្មោះ ដុន តាំង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ។
បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនរងគ្រោះ ដែលស្លា.ប់ បានជិះម៉ូតូម៉ាក ហុងងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JD-3637 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែ មានយុវជន ២នាក់ទៀត បានជិះម៉ូតូ ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1X-3407 ជិះតាមបណ្ដោយផ្លូវ ៣៦៩ ក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនបានវ៉ាជែង រថយន្ដមួយគ្រឿង មិនចាំម៉ាក ក៏ជ្រុលទៅបុ.កម៉ូតូ ឌ្រីមសង់ជិះ ដោយជនរងគ្រោះម្នាក់ឯង ចំពីមុខ យ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំង ២គ្រឿង កៀបជាប់គ្នាខ្ទេចស្ទើរទាំងស្រុង និង បណ្តាលឲ្យយុវជនដែលជិះម៉ូតូម្នាក់ឯង បោ.កក្បាល និងម៉ូតូហូរឈា.មស្លា..ប់ យ៉ាងអណោចអធ័ម នៅកន្លែងកើតហេតុ ។ ចំណែកឯភាគីម្ខាងទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះភ្លាម។
បន្ទាប់ពីកើតហេតុខាងលើ ក៏ឃើញមានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរក្រុង ឱ្យចុះមកវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត









