Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ការជ្រើសរើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត

spot_img

ភ្នំពេញ ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលសម្រេចបន្តជ្រើសរើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត។ ក្រៅពីការបង្ហាញពីប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស ស្មារតីដែលបានដាក់ចេញនេះ ជាការបង្ហាញឲ្យឃើញផងដែរពីផែនការច្បាស់លាស់របស់គណបក្សយើង ក្នុងការធានាបាននូវនិរន្តរភាពសង្គម ចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៍បានស្នើឲ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំ គណបក្សយើង ពង្រឹង និងពង្រីកនូវសាមគ្គី និងការឯកភាពផ្ទៃក្នុងបក្ស និងចូលរួមឲ្យកាន់តែសកម្មដូចភ្លៀងរលឹម ជាមួយមហាជន តាមរយៈការស្វែងយល់ពីបញ្ហានានាដែលពួកគាត់កំពុងជួបប្រទះ និងចូលរួមដោះស្រាយ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សនៅក្នុងខេត្ត ត្រូវបន្តក្តាប់ឲ្យជាប់នូវគោលនយោបាយ ដែលបានដាក់ចេញ ដើម្បីធានាបាននូវភាពឈ្នះ ព្រោះថា ជ័យជំនះរបស់បក្សយើងគឺស្ថិតនៅតាមមូលដ្ឋាន។

ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលគណៈកម្មាធិការបក្សគ្រប់ជាន់ ថ្នាក់របស់ខេត្ត សម្រេចបាននាពេលថ្មីៗនេះ ជាពិសេសគឺការចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្គាត់ ការការឆ្លងរីករាលដាលជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×