Sunday, March 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីមន្ត្រីនគរបាលចរាចរណ៍ឃាត់ម៉ូតូអ្នកសារព័ត៌មាន ដែលបើកបរល្មើសច្បាប់ ហើយថែមទាំងប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ ជាមួយមន្ត្រីអនុវត្តច្បាប់

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយ និងបញ្ជាក់ជូនសាធារណ:ជនទាំងអស់ ឲ្យបានជ្រាបថា ទាក់ទងទៅនឹងករណីមន្ត្រីនគរបាលចរាចរណ៍គោលដៅមុខប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ម៉ូតូអ្នកសារព័ត៌មាន។ កុំអាងខ្លួនជាអ្នកសារព័ត៌មាន បើកបរល្មើសច្បាប់ ហើយថែមទាំងប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ ជាមួយមន្ត្រីអនុវត្តច្បាប់ទៀតផង ទោះជាអ្នកសារព័ត៌មាន មន្ត្រីរាជការទូទៅ ប្រជាពលដ្ឋ ឱ្យតែល្មើសច្បាប់ ត្រូវតែអនុវត្តច្បាប់ដូចៗគ្នា។

សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងហ្វេសប៊ុកផេកសារព័ត៌មានមួយបានចុះផ្សាយថា “មន្ត្រីនគរបាលចរាចរណ៍គោលដៅមុខប៉ុស្តិ៍ទន្លេបាសាក់ បានធ្វើការចាប់យកម៉ូតូ នឹង Power bank របស់អ្នកសារព័ត៌មាន”។

នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងផាកពិន័យនៅចំណុចផ្លូវសុធារស មុខប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ហើយបានឃាត់ម៉ូតូ០១គ្រឿង មានគ្នាចំនួន០៤នាក់ មនុស្សធំ ចំនួន០២នាក់ កូនក្មេង ចំនួន០២នាក់ មិនពាក់មួកសុវត្ថិភាពទាំងអស់ ពេលនោះអ្នកបើកបរគាត់មិនព្រមសហការជាមួយសមត្ថិច្ច បំពេញបែបបទតាមនីតិវិធី ដោយគាត់ថាខ្លួនគាត់ជាអ្នកសារព័ត៌មាន និងប្រើសំដីមិនសមរម្យ ព្រមទាំងថតឡាយវីដេអូទៀតផង។

បច្ចុប្បន្នម៉ូតូរបស់គាត់ដែលមានឆ្នាំងសាកថ្មទូរស័ព្ទមួយដាក់លើរានម៉ូតូ និងមានស្រាបៀរ ចំនួន០៤កំប៉ុង ទឹកក្រូច ចំនួន១កំប៉ុង ព្យួរនៅជាប់ម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។

សូមបញ្ជាក់ថា កុំអាងខ្លួនជាអ្នកសារព័ត៌មាន បើកបរល្មើសច្បាប់ ហើយថែមទាំងប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ ជាមួយមន្ត្រីអនុវត្តច្បាប់ទៀតផង ទោះជាអ្នកសារព័ត៌មាន មន្ត្រីរាជការទូទៅ ប្រជាពលដ្ឋ ឱ្យតែល្មើសច្បាប់ ត្រូវតែអនុវត្តច្បាប់ដូចៗគ្នា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×