Sunday, March 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរថៃ បញ្ជូនពលករខ្មែរចំនួន ២២៥នាក់ មកស្រុកកំណើតវិញ តាមច្រកតំបន់អូរអន្លក់

ស្រុកកំរៀង ៖ ភាគីថៃ បានបញ្ជូនពលករខ្មែរចំនួន ២២៥នាក់ (ស្រី៨០នាក់ ក្មេង៤១នាក់ ស្រី២០នាក់) មកតាមច្រកតំបន់អូរអន្លក់ ហើយកម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករទាំងនោះ ដែលវិលត្រឡប់មកស្រុកវិញ , ក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផល អវិជ្ជមានកូវីដ១៩ ទាំងអស់។

នៅថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២២ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករ ចេញដោយមិស្របច្បាប់ ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩ រួចចំនួន២២៥នាក់ (ស្រី៨០នាក់ ក្មេង៤១នាក់ ស្រី២០នាក់) កម្លាំងយើងបានកត់ឈ្មោះរួច ក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផល អវិជ្ជមានកូវីដ១៩ ទាំងអស់។ ក្នុងនោះពលករចំនួន៤៥នាក់ ស្រី១៧នាក់ ក្មេង៤នាក់ ស្រី១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន។ ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៨០នាក់ ស្រី៦៣នាក់ ក្មេង៣៧នាក់ ស្រី១៩នាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន២៤នាក់ ស្រី១០នាក់ ក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×