Sunday, March 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូPCX ជ្រុលទៅបុ.ករថយន្តតូយ៉ូតាព្រូស ចំពីមុខពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូម៉ាកPCXមួយគ្រឿង ឌុបនារីម្នាក់ទៀតឱបពីក្រោយ ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុ.ករថយន្តតូយ៉ូតាព្រូស ចំពីមុខពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញនារីម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2O-5787 បើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក pcx ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1CE-0229 ជិះតាមបណ្ដោយផ្លូវបេតុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើតក្នុងល្បឿន បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុ.ករថយន្តចំពីមុខពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកនារីអង្គុយពីក្រោយ រងរបួសស្រាល។ ហើយភ្លាមនោះដែរ នារីបើករថយន្តតូយ៉ូតាព្រូស បានរត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចងផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែង និងស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×