ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត នៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តមិនចាំម៉ាក បើកទៅបុ.កប៉ើងទៅមុខជាច្រើនម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះដែលស្លា.ប់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរស ជាជនរងគ្រោះជិះម៉ូតូមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CP-5123 ជិះតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កមិនចាំម៉ាក បើកបរតាមបណ្តោយផ្លូវ១៨២ ស្របទិសពីកើតមកលិចក្នុងល្បឿនលឿន មកបុ.កម៉ូតូជនរងគ្រោះពីក្រោយ ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ជាជនរងគ្រោះ ដួលបោកក្បាលនៅនឹងថ្នល់ស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបន្តល្បឿន ទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅ ផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយកម៉ូតូជនរងគ្រោះខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំឲ្យក្រុមគ្រួសារទៅយក ចំណែកសព ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

