Sunday, March 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសសង្ស័យម្នាក់ និង រឹបអូសបានគ្រឿងញៀនជាង២៥ គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណី ជួញដូរគ្រឿងញៀន ជាង ២៥ គីឡូក្រាម និង រក្សាទុក កាន់កាប់អាវុធ ដោយខុសច្បាប់ ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើមាន៖ ឈ្មោះ អ៊ាត ម៉ាទី ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

ចំណែក វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួមមាន៖ –មេតំហ្វេតាមីនឬ ICE មាន ទម្ងន់ ២០.៩៩០,៧៣ ក្រាម, ថ្នាំញៀន អ៉ិចស្តាស៊ី (MDMA) មានទម្ងន់ ២.៨០០ ក្រាម , ថ្នាំងញៀន កេតាមីន (Ketamine) មានទម្ងន់ ១.៤០២ ក្រាម សរុបថ្នាំញៀន ដែលរឹបអូសបាន មានចំនួន២៥. ១៩២, ៧៣ ក្រាម ។ អាវុធវែង ចំនួន២ដើម និង គ្រាប់ចំនួន ៩៦ គ្រាប់ ។

ជនសង្ស័យ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ប្រព្រឹត្ដនៅ ចំណុចបន្ទប់ជួល លេខ ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់ បឹងទំពុន ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×