រឿងសង់រោងការបិទផ្លូវ គឺមិនមែនជាករណីចម្លែកទើបកើតឡើងនោះទេ ពោលគឺជារឿងដែលបានកើតឡើងសឹងតែជារាល់រដូវការម្តងៗទៅហើយ ជាពិសេសគឺនៅក្នុងទីក្រុង ដែលធ្វើឲ្យមហាជនជាអ្នកធ្វើដំណើររអ៊ូរទាំ រិះគន់យ៉ាងខ្លាំង។
ជាក់ស្តែង ថ្មីៗនេះ រោងការបិទផ្លូវមួយកន្លែង បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ និងហួសចិត្តយ៉ាងខ្លាំង ខណៈបានឃើញអ្នកដំណើរជិះកង់ម៉ូតូ កាត់ក្នុងរោងការដែលកំពុងប្រព្រឹត្តទៅ ធ្វើមិនដឹង។
តែយ៉ាងណាមិញ ទន្ទឹមនឹងមនុស្សជាច្រើននាំគ្នារិះគន់សង់រោងការបិទផ្លូវបែបនេះ ក៏ឃើញមនុស្សមួយចំនួនបានលើកពីហេតុផលទាំងនេះថា៖ «មកពីផ្លូវហ្នឹងតូច អុីចឹងហើយ តែរោងពេញមួយផ្លូវមែន តែគេទុកផ្លូវឲ្យគេជិះតើ គួរអធ្យាស្រ័យខ្លះទៅលោកអើយ, រោងតែមួយរោងទេ អស់តូចត្រឹមហ្នឹងហើយ បើចង់បានតូចជាងហ្នឹងទៀត លុះត្រាតែទៅឲ្យជាងដែកកាត់ឲ្យ, មិនមែនទេបងផ្លូវហ្នឹងមានពីរបីច្រកដែរ តែអ្នកជិះហ្នឹងគ្មានការយោគយល់ ឃើញអោយតែផ្លូវទៅកើតចេះតែទៅខុសទំនង ខ្ញុំមិនកាន់ជើងខាងណាទេ តាមខ្ញុំឃើញជាក់ស្ដែង ព្រោះការហ្នឹងនៅជិតផ្ទះខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







