នៅក្នុងសម័យកាលបច្ចុប្បន្ននេះ បើទោះជាប្រទេសជាតិរីកមានការចម្រើន និងសុខសន្តិភាពគួរឲ្យកត់ក្តៅយ៉ាងណាដ៏ដោយ ក៏អំពើនៃការឆក់ប្លន់ នៅតែកើតមានជារឿយៗដដែល ជាពិសេស ពីសំណាក់ក្រុមចោរស្ទាវៗភ្លើតភ្លើនមិនស្វែងរកការងារធ្វើតែម្តង ហើយពិតណាស់ ពួកក្រុមចោរជាយុវវ័យសម័យថ្មីទាំងនោះ គឺប្រទះអីយកហ្នឹង ពោលគឺធ្វើយ៉ាងណាដើម្បីដោះស្រាយដំណើរជីវិតរស់នៅរបស់ពួកគេបានគ្រាៗប៉ុណ្ណោះ។
ជាក់ស្តែង ថ្មីៗនេះ មានករណីឆក់ដ៏មិននឹកស្មានដល់មួយបានកើតឡើង ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ និយាយសឹងពុំចេញនោះទេ ស្ថិតនៅភូមិសាស្រ្តទឹកដីស្ទឹងមានជ័យ ដោយចោរស្ទាវ២នាក់ បានជិះម៉ូតូ Scoopy ១គ្រឿង ធ្វើសកម្មភាពឆកយក «ដបសាំង» ពីកន្លែងលក់ដូរចាបហ៊ួយមួយកន្លែង ដោយសុវត្ថិភាព ខណៈអ្នកលក់ត្រូវបានឃើញក្នុងវីដេអូកាមេរ៉ាសុវត្ថភាព គឺបានត្រឹមស្រឡាំងកាំងប៉ុណ្ណោះ។
នេះបើតាមអាខោនហ្វេសប៊ុកឈ្មោះ Manin Pcx បានបង្ហោះពីករណីនេះទាំងហួសចិត្តថា៖ «ហួសចិត្តនិយាយមិនចេញ គ្រាន់តែសាំង ក៍វាឆក់ដូចឆក់ខ្សែកចឹង បងៗអ្នកលក់ដូរនៅស្ទឹងមានជ័យ សូមប្រុងប្រយត័ទាំងអស់គ្នា ព្រោះស្ទឹងមានជ័យឥលូវ ចោរច្រើនណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





