ត្រីចម្លែកបង្ហាញវត្តមាននៅ ផ្ទៃសមុទ្រទឹករាក់ក្បែរជើងប្រជានេសាទ ត្រីដ៏ចម្លែកពុំធ្លាប់ដែលឃើញនេះ ត្រូវបានប្រជានេសាទពណ៌នាថា វាជាសត្វចម្លែកដែលប្រឡាយកាត់រវាងត្រីព្រិល ត្រីអណ្តែង និងត្រីក្បាលស្ពៀត ។
រូបភាពដែលគេថតបានត្រីចម្លែកនេះ ឃើញវាមានដងខ្លួនស្ទើរតែថ្លាឈ្វេង ។ ប្រជានេសាទម្នាក់រៀបរាប់លំអិតថា ត្រីនេះ មានប្រវែងជិត១ម៉ែត្រ វាហែលក្រឡឹងនៅតំបន់ទឹករាក់ ប្រហែលត្រឹមក្បាលជង្គង់ប៉ុណ្ណោះ ។ វាហាក់ដូចជាមិនខ្លាចមនុស្ស ព្រោះតែចេះហែលចុះហែលឡើងជុំវិញពួកគេ ។ ឥឡូវគេរង់ចាំចម្លើយរបស់អ្នកវិទ្យាសាស្ត្រថានោះជាត្រីអ្វី ៕ ចន្ទ្រា