កង្វះខាតផលិតផលអនាម័យសម្រាប់ស្ត្រីបង្កឱ្យមានភាពចម្រូងចម្រាសក្នុងប្រទេសស្រីលង្កា ដោយសារតម្លៃខ្ពស់របស់ផលិតផលនេះ។

គម្រោង “Free to Flow” មានគោលបំណងចែកចាយសំឡីអនាម័យដែលអាចប្រើឡើងវិញបានដល់ស្ត្រីដែលមានអាយុចន្លោះពី 15 ទៅ 40 ឆ្នាំក្នុងគ្រួសារដែលមានចំណូលទាបនៅទូទាំងប្រទេសក្នុងតម្លៃសមរម្យប្រហែល 280 រូពី ឬ ១,៣៧ដុល្លារ ក្នុងមួយឈុត ហើយប្រើបានមួយឆ្នាំកន្លះ។

សំឡីដែលអាចប្រើឡើងវិញបានគឺស្របតាមស្តង់ដារដែលតម្រូវ ហើយធានាបាននូវសុខភាព និងសុវត្ថិភាពរបស់ស្ត្រី។ សំឡីដែលលក់នៅលើទីផ្សារឥឡូវនេះមានតម្លៃថ្លៃណាស់ ហើយត្រូវបានចាត់ទុកជារបស់នាំចូលដ៏ប្រណិត ដែលមានន័យថាស្ត្រីត្រូវបង់ពន្ធចំនួន 53% លើកញ្ចប់នីមួយៗ ដោយសារតម្លៃនៃសំឡីអនាម័យទាំងនេះមានចាប់ពី 500 រូពី (2,45$) ទៅ 900រូពី (4,41$) ហើយចាប់តាំងពីសំឡីមួយដុំត្រូវផ្លាស់ប្តូររៀងរាល់ 4 ម៉ោងម្តងដោយសារតែហានិភ័យនៃការឆ្លងមេរោគ ស្ត្រីម្នាក់ប្រើចន្លោះពី 2 ទៅ 3 កញ្ចប់ក្នុងមួយវដ្តរដូវ ដែលវាប្រែថាជាការចំណាយដ៏សំខាន់ ជាពិសេសសម្រាប់កម្មករប្រចាំថ្ងៃ និងផ្ទះដែលមានស្ត្រីច្រើនជាងម្នាក់។

លោកស្រី Malsha kumaranatunge – ស្ថាបនិកនៃកម្មវិធី Free to Flow៖“ខ្ញុំបានបង្កើតកម្មវិធីសប្បុរសធម៌នេះ។ ខ្ញុំបានឃើញភាពយឺតយ៉ាវក្នុងវិស័យសុខាភិបាល ទោះបីជាប្រទេសស្រីលង្កាបានដើរទៅមុខតាមមធ្យោបាយជាច្រើនក៏ដោយ។ ខ្ញុំមានអារម្មណ៍ថា ការថែទាំសុខភាពដោយសមធម៌លែងមានសម្រាប់ស្ត្រី។ ដូច្នេះហើយយើងបានចាប់ផ្តើមមូលនិធិសប្បុរសធម៌នេះ ដើម្បីផ្តល់សំឡីអនាម័យដែលអាចប្រើឡើងវិញបានដោយមិនគិតថ្លៃដល់ស្ត្រី។”

លោកស្រីបន្តថា៖“វាមិនប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់បានយូរ។ យើងឃើញមនុស្សចាប់អារម្មណ៍លើការប្រើប្រាស់ដែលមិនប៉ះពាល់ដល់បរិស្ថាននាពេលបច្ចុប្បន្ននេះ។ វាជួយមិនឱ្យធុងសំរាមគ្រប់ទីកន្លែងពេញ។ ហើយវាប្រើប្រាស់បានយូរ ដូច្នេះហើយជារឿងសំខាន់ដែលយើងកំពុងធ្វើ។ នេះគឺជាកញ្ចប់បន្ទះ។ យើងមានពីរឈុតនៅខាងក្នុង។ ភ្ជាប់មកជាមួយនឹងក្រដាសណែនាំ។ បន្ទះដែលត្រូវខ្ទាស់លើខោទ្រនាប់។ យើងផ្តល់ជាសំណុំដែលមានពីរបន្ទះ។ ដូច្នេះស្ត្រីៗអាចផ្លាស់ប្តូរ និងពាក់វាបានសម្រាប់រយៈពេលបួនថ្ងៃ។”

ស្រ្តីមេផ្ទះមួយរូបឈ្មោះ S V Pushpakumari លើកឡើងថា “តម្លៃសំឡីអនាម័យបានឡើងថ្លៃ។ ស្ត្រីមានភាពរអាក់រអួលដោយសារតម្លៃខ្ពស់ទាំងនេះ។ យើងគិតថានេះអាចជាដំណោះស្រាយដ៏ប្រសើរ៕ ប្រភព៖ A24
