តូក្យូៈ ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ឈប់ការផលិតរថយន្តបន្ថែមទៀតនៅក្នុងប្រទេសជប៉ុន ក្នុងខែនេះ ដោយសារតែការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងចំណោមកម្មករតំឡើងរថយន្ត បានធ្វើឱ្យការផ្គត់ផ្គង់គ្រឿងបន្លាស់យឺតយ៉ាវ។

អ្នកនាំពាក្យម្នាក់បាននិយាយថា ការរំខានដែលកើតឡើងចំពេលកង្វះខាតនៃបន្ទះអេឡិចត្រូនិក (semiconductors) នឹងកាត់បន្ថយផលិតកម្មដែលបានគ្រោងទុកក្នុងខែនេះ ដោយមានរថយន្តចំនួន 65,000 គ្រឿង ដែលច្រើនជាង 18,000 គ្រឿងដែលបានប្រកាសកាលពីសប្តាហ៍មុន។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមហ៊ុននឹងព្យាយាមផលិតជំនួសមកវិញនូវចំនួនដែលបាត់បង់នៅក្នុងខែកុម្ភៈ។ ក្រុមហ៊ុន Toyota កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនរំពឹងថា គោលដៅប្រចាំឆ្នាំក្នុងការផលិតរថយន្តចំនួន 9 លានគ្រឿងនិងសម្រេចតាមគោលដៅ ព្រោះវាមិនមានបន្ទះឈីបគ្រប់គ្រាន់៕
ប្រភព៖ Reuters