សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានបញ្ចប់ការជួញដូរវេលាថ្ងៃចន្ទនេះ ដោយមានភាគហ៊ុនចំនួន ០៣ កើនឡើង ហើយ ០៣ទៀតថយចុះ។

ភាគហ៊ុន PAS, PEPC, និង PPSP មានកំណើន 60, 10 និង 10រៀលរៀងគ្នា ចំណែក PWSA, ABC, និង GTI វិញបានធ្លាក់ចុះ 80, 60 និង 40 រៀលក្នុងមួយហ៊ុន។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ 0,39 មកត្រឹម 467,96 ពិន្ទុ ជាមួយនឹងតម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន 301,28 លានរៀល ខណៈតម្លៃជួញដូរនៃផ្សារទាំងពីរមានចំនួន 306,03 លានរៀល៕