Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អួតខ្លួន​ជា​គ្រូពេទ្យ​យោធា ទាក់​ទង​ស្រី​ៗ​តាម​ហ្វេ​សប៊ុ​ក ​ឆ.បោក​យក​ម៉ូ​តូ​អស់​ច្រើន​គ្រឿង តែ​លើក​ចុងក្រោយ​ត្រូវ​ជាប់អន្ទាក់ បន្ទាប់​ធ្វើ​ស៊ី​ស្រី​ស្អាត​ម្នាក់…

ជនក្លែងបន្លំជាគ្រូពេទ្យយោធា និងជាជើងឆើតខាងទាក់ទងស្រីៗនៅលើបណ្តាញសង្គម ដើម្បីឆបោកយកម៉ូតូ នៅទីបំផុត ត្រូវជាប់អន្ទាក់សមត្ថកិច្ចហើយ បន្ទាប់ពីធ្វើសកម្មភាពឆបោកលើកចុងក្រោយ យកម៉ូតូពីនារីម្នាក់នៅក្នុងខេត្តបាត់ដំបង។

ជនឆបោករូបនេះមានឈ្មោះ ជា ពិសិត អាយុ ៣៧​ ឆ្នាំ​ មានទីលំនៅ​សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។ បើតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាត​គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ ​និងឈានឃាត់ខ្លួនជនសង្ស័យខាងលើ នៅ​ចំណុចរង្វង់មូលរូបសំណាកមនុស្សជិះសេះ ស្ថិតក្នុងភូមិ​ព្រែកមហាទេព សង្កាត់​ស្វា​យប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី​១៩​ ខែ​មករា ឆ្នាំ២០២២។

ដោយឡែក វត្ថុតាងដកហូតរួមមាន៖​ កូនសោរម៉ូតូចំនួន ០៥​, ស៊ីមកាតចំនួន ០៤​, បណ្ណ័បេីកបរចំនួន១សន្លឹក, ស្លាកលេខម៉ូតូចំនួន ៧​ សន្លឹក, ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា​ស្កុបពីពណ៌សស៊េរីឆ្នាំ​២០២២​ ពាក់ស្លាកលេខ​សៀមរាប​1AK-24​1​9, ម៉ូតូ១ គ្រឿងម៉ាកហុងដា​ឌ្រីម​សេ​១២៥​ ពណ៌ខ្មៅស៊េរីឆ្នាំ២០២២​ គ្មានស្លាកលេខ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ការឈានឃាត់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានធ្វើឡើង គឺបន្ទាប់កាលពីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២១​ នារីជាជនរងគ្រោះម្នាក់ឈ្មោះ សឺន​ សាម៉ៃ​ អាយុ ២៩​ ឆ្នាំ មានទីលំនៅ​ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង ​បានមកដាក់ពាក្យបណ្តឹងថា ត្រូវបានជនខាងលើឆបោកយកម៉ូតូម៉ាក PCX ១គ្រឿង។

នារីរងគ្រោះបានរៀបរាប់ពីដំណើររឿងចាញ់បោកឲ្យដឹងថា ដំបូងឡើយ រូបនាងបានស្គាល់ជនសង្ស័យ (លក្ខណៈញ៉ែ) តាមរយៈ​បណ្តាញសង្គមហ្វេសប៊ុក។ បន្ទាប់ពីមានទំនាក់ទំនងនឹងគ្នា ជនសង្ស័យបានអួតប្រាប់ថា រូបគេ​ជា​គ្រូពេទ្យទាហានប្រចាំការនៅ​ភ្នំពេញ។ លុះដល់ថ្ងៃ​កេីតហេតុ ជនសង្ស័យបានប្រាប់នាងថា រូបគេយកថ្នាំវាក់សាំង​(សម្រាប់ដូសទី​៣)​ មកចាក់នៅ​ខេត្តបាត់ដំបង​ ហើយរហូតនៅវេលាម៉ោង​ ១ រសៀលថ្ងៃខែឆ្នាំកើតហេតុដដែល​ ជនសង្ស័យបានទូរស័ព្ទទៅ​ជនរងគ្រោះតាមឆាតថា រូបគេមកដល់ខេត្តបាត់ដំបងហេីយ​គឺនៅ​មុខមន្ទីរពេទ្យបង្អែកខេត្ត​ភ្លាមៗនោះ នាងក៏បានជិះ​ម៉ូតូម៉ាកហុងដា ​PCX ពណ៌ស ស៊េរីឆ្នាំ២០១៨​ ចេញពីផ្ទះ​មកជួប ហើយនៅពេលជួបផ្ទាល់ ជនសង្ស័យបានប្រាប់នាងថា រូបគេ​មិនទាន់បានហូបបាយទេ ដោយឱ្យនាងជូនទៅ​រកកន្លែងហូបបាយ នៅ​ពេលជូនទៅ​ដល់កន្លែងហូបបាយ ជនសង័្សយបានប្រាប់ជនរងគ្រោះថា មានគេទូរស័ព្ទឱ្យរូបគេទៅយកថ្នាំ ហេីយពេលនោះ រូបគេក៏ធ្វើជាសុំខ្ចីម៉ូតូរបស់នាងដេីម្បីជិះទៅយកថ្នាំ ប៉ុន្តែ វាគ្រាន់តែជាល្បិចឆបោកប៉ុណ្ណោះ ដោយរូបគេបានយកម៉ូតូរបស់នាង ជិះគេចខ្លួនបាត់ស្រមោលតែម្តង។

នៅ​ចំពោះ​មុខសមត្ថកិច្ច​ជនសង្ស័យរូបនេះ បានឆ្លេីយសារភាពថា ​កន្លងមក​រូបគេធ្លាប់បានធ្វេីសកម្មភាពស្ទាយល៍ឆបោកបែបនេះចំនួន០៤​លេីក​រួចមកហេីយ​ដែលក្នុងនោះ ធ្វើឡើងនៅ​ក្នុងខេត្តឧត្តរមានជ័យ​ចំនួន ០២​ លេីក ក្នុងខេត្តពោធិ៍សាត់​ចំនួន​០២​លើក និងលើកចុងក្រោយនេះ ធ្វើសកម្មភាពនៅខេត្តបាត់ដំបង ក៏ត្រូវជាប់អន្ទាក់សមត្ថកិច្ចតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×