Wednesday, June 29, 2022

ពលករមីយ៉ាន់ម៉ា ដែលជាប់ពន្ធនាគារបង្ហាញ​ពីទុក្ខលំបាករបស់ពួកគេ

យ៉ាំងហ្គោន/មីយ៉ាន់ម៉ា៖ កម្មកររោងចក្រមីយ៉ាន់ម៉ាមួយចំនួនធំនៅ Guangyuan ប្រទេសចិន ​នៅជិតព្រំដែន​មីយ៉ាន់ម៉ា ទទួលរងនូវលក្ខខណ្ឌការងារដ៏ឃោរឃៅ និងអំពើអមនុស្សធម៌ពីសំណាក់និយោជកចិន។

អាជ្ញាធរ​ក្រុង​ប៉េកាំង​បាន​ចាប់​ខ្លួន​ពួកគេ​មួយ​ចំនួន​ធំ​ដាក់​ពន្ធនាគារ​ចិនសម្រាប់ពេលយូរឆ្នាំ​ ដោយ​បដិសេធ​មិន​ឱ្យ​ពួកគេ​ទាក់ទងទៅ​កាន់​គ្រួសារ​របស់​ពួកគេ។

អ្នក​ដែល​ត្រូវ​បាន​ដោះ​លែង​មួយ​ចំនួន​បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​បាន​រងអំពើរព្រៃផ្សៃ​នៅ​ក្នុង​ពន្ធនាគារ ហើយ​អាជ្ញាធរ​បាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​មួយ​ចំនួន។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន A24 ​ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ​ដែលត្រូវបានឃុំឃាំងនៅ ប្រទេសចិន ​បានពន្យល់ពីកាលៈទេសៈនៃការចាប់ខ្លួន ខណៈពេលគាត់កំពុងទៅវិស្សមកាលនៅ Guangyuan ។

“ពួកយើងបានសម្រាកពីរថ្ងៃ ដូច្នេះយើងទៅលេងទីក្រុង Guangyuan សម្រាប់វិស្សមកាល។ ពួកយើង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តាមផ្លូវ​ត្រឡប់​មក​ផ្ទះ​ពី Guangyuan ត្រូវបានចាប់​ខ្លួន​មុន​ពេល​មក​ដល់​ច្រក​ទ្វារ Guangyuan Bridge។ នេះជារបៀបដែលយើងត្រូវបានចាប់ខ្លួន។ពួកយើងត្រូវបានជាប់ឃុំឃាំងរយៈពេល 3 ខែ។” សម្តីអតីត​អ្នក​ទោស​ក្លែង​ឈ្មោះ Ma Phyu។

“ពួកគេ​ឃាត់ទុក​របស់របរ​យើង​ទាំងអស់ មាស​១​កាក លុយ​មីយ៉ាន់ម៉ា ៣០ម៉ឺនគីត និង​ទូរ​សព្ទ័​ដៃ​មួយ​ផង​ដែរ ហើយ​គេ​មិន​ប្រគល់​របស់​ខ្ញុំ​ទាំងអស់​វិញ​ទេ ពេល​ខ្ញុំ​ចេញពី​មន្ទីរឃុំឃាំង។ ​គេ​ប្រគល់​តែ​ទូរស័ព្ទដៃមកឱ្យ​ខ្ញុំ​វិញ​។ ដូច្នេះខ្ញុំ​ត្រឡប់​មក​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ដោយ​គ្មាន​របស់​របរ ក្រៅពី​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ។ ហើយ​គេ​តាម​ដាន​ខ្ញុំ​ទៅ​ព្រំដែន។” គាត់បានបន្ថែម។

ទន្ទឹមនឹងនេះ ជនរងគ្រោះម្នាក់ទៀតបានប្រាប់ភ្នាក់ងារពីរបៀប ដែលពួកគេត្រូវបានបញ្ឆោត ដោយការផ្សាយ ពាណិជ្ជកម្មមិនពិត ពេលគេកំពុងស្វែងរកការងារនៅក្នុងប្រទេសចិន។

“ពួកគេ​បាន​ប្រកាស​ពី​តំណែង​ទំនេរ​ដូច​ជា​យើង​អាច​ទទួល​បាន​ការងារ​នៅ​ប្រទេស​ចិន ហើយ​ត្រូវ​ធ្វើការ​ក្នុង​ក្រុមហ៊ុន និង​រោងចក្រ​។ ប៉ុន្តែ​តាម​ពិត​ទៅ​វា​មិន​ដូច​ការ​ប្រកាស​នោះ​ទេ។ យើង​ត្រូវ​ធ្វើ​ស្រែ​ចម្ការ​ជាមួយ​នឹង​ដំណាំ។ ហើយ​ការងាររោងជាង​ ខ្ញុំ​គួរនិយាយ​យ៉ាង​ម៉េចទៅ ​ការងាររោងជាងគឺកន្លែងដែល​គេ​ចិញ្ចឹម​សត្វ​ចិញ្ចឹម​ដូចជា​ជ្រូក ​ការងាររោងជាងចិញ្ចឹម​សត្វ។”

“គេដាក់យើងក្នុងរោងជាងនោះ ហើយប្រាប់យើងឲ្យមើលថែសត្វរបស់ពួកគេ។ ​ហើយម៉ោងធ្វើការក៏មិនខុស​ពីការ​ប្រកាស​ដំណឹងជ្រើសរើសបុគ្គលិកដែរ។ ហើយគេក៏ថានឹងផ្តល់កន្លែងស្នាក់នៅទាំងអស់ ប៉ុន្តែពេល​ទៅ​ដល់ទីនោះ គេឱ្យចំណីពួកយើងដោយគ្មាន​ការ​គោរពភាពជា​មនុស្សរបស់យើង​ទេ។ ហើយ​រឿង​មួយ​ទៀត​គឺ​គេ​មើល​ងាយ​យើង ដូច​ជា​គេប្រព្រឹត្តចំពោះពួកយើងខុសពីគ្នារបស់ពួកគេ”​៕ ប្រភព៖ A24